Chaeyoung ក្រុម TWICE ក៏ជា​អ្នក​គាំទ្រ​តារា​ចម្រៀង Belieber ពិត​ប្រាកដ​ម្នាក់​ដែរ​ ហើយ​ក៏មាន​មោទនភាព​ចំពោះ​គាត់​ដែរ​។

មិន​ដល់​ ១ ម៉ោង​បន្ទាប់​ពី Justin Bieber បាន​ចេញ​អាល់​ប៊ុម​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ តារា​ចមៀង​រូប​នេះ​បាន​បង្ហោះ​សារ​អរគុណ​របស់​នាង​នៅ​លើ​គណនី​អ៊ីន​ស្តា​ក្រាម​របស់​ក្រុម TWICE ឈ្មោះ Twicetagram។ រូ​បភាព​ពីរ​សន្លឹក​រួមទាំង screenshot មួយ​ នៃ​អាល់​ប៊ុម​ និង​ប្រតិ​កម្ម​របស់​នាង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​របស់​ក្រុម TWICE ដែល​មាន​អ្នក followers ១១.៦ លាន​អ្នក​។​

Chaeyoung បាន​បង្ហាញ​នូវ​ភាព​រំជើប​រំជួល​របស់​នាង​ចំពោះ​ការ​ចេញ​អាល់​ប៊ុម​ Changes ដោយ​ថត​រូប​ក្តាប់​ដៃ​ និង​បិទ​ភ្នែក​។

ដូច​ ONCEs បាន​ដឹង​ស្រាប់ តារា​ចម្រៀង​រូប​នេះ​ជា​អ្នក​គាំទ្រ​តារា​ចម្រៀង​ប្រុស​ Justin Bieber ប៉ុន្មាន​ឆ្នាំ​ហើយ​។

Chaeyoung  តែង​ច្រៀង​តាមប​ទ​មួយ​ចំនួន​របស់​គាត់​ដូច​ជា  “As Long As You Love Me” និង​ “Boyfriend” អំឡុង​ពេល​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​ចំនួន​។​

តោះ​ទៅមើល​ការ​បង្ហោះ​រូប​ភាព​ក្នុង​អ៊ីន​ស្ត្រា​ក្រាម​របស់​នាង​នៅ​ខាង​ក្រោម​!

ប្រភព៖ koreaboo

(Number Of Views: 392 times)