ថ្ងៃ​នេះ​ជា​ទិវា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ មនុស្ស​ជា​ច្រើន​បាន​ត្រៀម​កាដូ​ដើម្បី​ឱ្យ​បុគ្គល​ដែល​ខ្លួន​ស្រឡាញ់​ដើម្បី​ចូល​រួម​អបអរ​ទិវា​នេះ​។ កម្មវិធី​ជ្រើស​រើស​តារា​ចម្រៀង​ល្បី​​មួយ​បាន​ធ្វើ​ការ​ស្ទង់​ប្រជា​មតិ​មួយ​ដោយ​ស្នើសុំ ឱ្យ​អ្នក​ប្រើ​កម្មវិធី​នេះ​ទាំង​អស់​ជ្រើស​តារា​ចម្រៀង​ដែល​ពួក​​គេ​ចង់​ឱ្យ​សូកូឡា​ជាង​គេ​នៅ​ក្នុង​ឱកាស​ទិវា​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រឡាញ់​ ហើយ​ Tzuyu និង Kang Daniel  ទទួល​បាន​សម្លេង​ឆ្នោត​ច្រើន​ជាង​គេ​។​

Kang Daniel ទទួល​បាន 9,679 សម្លេង​ពី​សម្លេង​សរុប​ 32,768 ។ គាត់​តាម​ពី​ក្រោយ​ដោយ Jimin ក្រុម BTS,  V និង Kim Wooseok ហើយ​បន្ទាប់​មក Jungkook។

ចំពោះ​តារា​ចម្រៀង​ស្រី Tzuyu ទទួល​បាន​ 3,082 សម្លេង​ ពី​សម្លេង​សរុប​ 12,276  និង​តាម​ពី​ក្រោយ​ដោយ Irene ក្រុម Red Velvet, IU, Dahyun ក្រុម TWICE និង​បន្ទាប់​មក​ Nayeon ។ ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ម៉េច​ដែរ​ពី​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នេះ​? តើ​តារា​ចម្រៀង​ណា​ដែល​ចង់​ឱ្យ​សូកូឡា​ជាង​គេ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ៉​៕

ប្រភព៖ allkpop

(Number Of Views: 471 times)