Sehun ក្រុម EXO បាន​ធ្វើ​ការ​បរិច្ចាគ​ដ៏​សប្បុរ​ស​ដល់​អតីត​អនុវិទ្យា​ល័យ​របស់​គាត់​! កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​ឱ្យ​ដឹង​ថា ​ Sehun បាន​បរិច្ចាគ​ថវិកា​ចំនួន ២០ លាន​វ៉ុន (ស្មើនឹង​ 16907.67 ដុល្លារ​) ដល់អនុវិទ្យាល័យ​​ Seoul Mangu Elementary School ដើម្បី​ប្រើ​សម្រាប់​ជា​អាហារ​រូប​ករណ៍​ដល់​សិស្ស​ពូកែ​ៗ​នៅ​ពេល​ដែល​ពួក​គេ​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃទី១០ ខែកុម្ភៈ​។ សាលា​នេះ​បាន​អបអរ​ការ​បរិច្ចាគ​របស់​សមាជិក​ក្នុង​ក្រុម EXO នេះ​ដោយ​ការ​ដាក់​តាំង​បដា​​មួយ​។

កន្លង​ទៅ Sehun បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​មូល​និធិ​សប្បុរស​ធម៌​សម្រាប់​កុមារ​ ដូ​ច​ជា​មជ្ឈមណ្ឌល​ថែ​ទាំ​ទារក និង​កុមារ​ ឈ្មោះ Eden I Vile។ គាត់​ក៏​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សុខ​មាល​ភាព​កុមារ​ឈ្មោះ  Sun Duk Home រាល់​ឆ្នាំ​អំឡុង​បុណ្យ​សិទ្ធ​កុមារ​។​ ផលិតកម្ម SM Entertainment និយាយ​ថា “វា​ហាក់​ដូច​ជា​ការ​បរិច្ចាគ​ផ្ទាល់​ខ្លួន​របស់​គាត់​”៕

ប្រភព៖ allkpop

(Number Of Views: 238 times)