ការ​ឆ្លង​ឆ្លើយ​គ្នា​ដ៏គួរ​ឱ្យអស់​សំណើច​​​របស់ Kai ក្រុម EXO ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង​។ នៅ​ថ្ងៃទី១១ ខែកុម្ភៈ Kai បាន​ចែក​រំលែក​រូប​​ភាព​ប៉ុន្មាន​សន្លឹក​នៅ​ខាង​ក្រោម​អម​ដោយ​សារ​ដូច្នេះ “ខ្ញុំ​ចង់​ប្តូរ​រូប​ប្រូហ្វាល​របស់​ខ្ញុំ​។ សូម​ឱ្យ​យោបល់​បន្តិច​ គួរ​ដាក់​រូប​អ្វី​វិញ​”។ ក្រោយ​មក​ គាត់​បាន​បញ្ចេញ​មតិ​ថា “តិច​ទៀត​ជួប​គ្នា​វិញ​​” និង​ “ខ្ញុំសល់​ថ្មតែ ៨ % ទេ​។ បើ​វា​រលត់​ ខ្ញុំត្រូវ​ចូល​គេង​ហើយ​”។

បន្ទាប់មក​ អ្នក​គាំទ្រ​ម្នាក់​បាន​ឆ្លើយ​ថា “បង​ប្រុស ខ្ញុំស្រឡាញ់​អ្នក​។ ខ្ញុំអាយុ ៧ ឆ្នាំ” ហើយ Kai បាន​តប​វិញ​ថា មិន​មែន​ បង​ទេ ​ហៅ​ខ្ញុំ “ពូ” ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ផ្ទុះ​សំណើច​។ អ្នក​គាំទ្រ​ផ្សេង​ទៀត​បាន​និយាយថា “បើ​ខ្ញុំអាយុ ៧ ឆ្នាំ​ តើ​ខ្ញុំអាច​ហៅ​អ្នក​ថា បង​ប្រុស​ បានទេ​ “បង​ប្រុស​ ខ្ញុំអាយុ ២៣ ឆ្នាំ” “ចុះ​ខ្ញុំ​ហៅ​អ្នក​យ៉ាងម៉េច​វិញ​ បើ​យើង​មាន​អាយុ​ដំណាល​គ្នា​?” “បុគ្គល​ពូកែ​ដុត​គេ​”​ និង​ផ្សេ​ង​ទៀត​។ ក្នុង​ព័ត៌មាន​ផ្សេង​ទៀតបាន​ចុះផ្សាយ​ថា​​ ថ្មីៗ​ Kai បានឱ្យ​​កាដូ​ដល់​អ្នក​គាំទ្រ​នូវ​វីដេអូ​បញ្ចេញ​ក្បាច់​រាំដែល​ឋិត​ក្នុង​ចម្រៀង​ទោល​បទ “Spoiler” របស់​គាត់​៕

ប្រភព៖ allkpop

(Number Of Views: 3,871 times)