YooA ក្រុម Oh My Girl បាន​បើក​គណនី​អ៊ីនស្តា​ក្រាម​ផ្លូវ​ការ​ផ្ទាល់​ខ្លួន​របស់​នាង​! បន្ទាប់​ពី Hyojung ឥឡូវ YooA បាន​បើក​គណនី​អ៊ីន​ស្តាក្រាម​មួយ​កាល​ពី​ថ្ងៃទី១២ ខែកុម្ភៈ​ ដោយ​ដំណឹង​នេះ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សប្បាយ​រីក​រាយ។​ តាម​រយៈ​រូប​ដែល​នាង​បាន​បង្ហោះដំបូង​ សមាជិក​ក្នុង​ក្រុម Oh My Girl រូប​នេះ​បាន​ស្លៀក​ពាក់​អាវ​ និង​ខោ​ពណ៌​ស​លាយ​ខៀវ​ម៉ាក Adidas និង​បាន​សួស្តី​អ្នក​គាំទ្រ​ទាំង​ដាក់​រូប​រា​ដៃ​ទៀត​ផង​។​ បច្ចុប្បន្ន នាង​មាន followers ជាង​ ១២ ម៉ឺន​នាក់​ហើយ​បន្ទាប់​ពី​នាង​បាន​បង្កើត​គណនី​នេះ​បាន​រយៈ​ពេល ៣ ម៉ោង​។​ សូម​បន្ត​តាម​ដាន​ដំណឹង​ពី​តារា​ចម្រៀង​នេះ​បន្ថែម​ទៀត​!

View this post on Instagram

👋

A post shared by 🍒 (@yoo__sha) on

ប្រភព៖ allkpop

(Number Of Views: 192 times)