បន្ទាប់​ពី​បាត់​មុខ​អស់​រយៈ​ពេល ៦ខែ ទី​បំផុត​ Mina ក្រុម TWICE ក៏ត្រលប់​មកវិញ​ម្ដង​ទៀត​។ ត្រលប់​ទៅកាលពីខែកក្កដា​ ឆ្នាំ២០១៩ ផលិ​តកម្ម JYP Entertainment បាន​ចេញ​សេច​ក្ដី​ប្រ​កាស​ថា Mina នឹង​ផ្អាក​ពីសកម្មភាព​ផ្សេងៗ​ជាមួ​យ​ក្រុម TWICE មួយ​រយៈ​ព្រោះ​មាន​ជំងឺ​ផ្នែក​ស្មារតី​កើត​ឡើង។ ចាប់​តាំង​ពីពេល​នោះ ក្រៅពីការ​បង្ហាញ​ខ្លួនក្នុង​វីដេអូចម្រៀង និង​ផ្ទាំងរូប​ភា​ព​ឃោសនា​ហើយ​ Mina មិន​បាន​បង្ហាញវត្ត​មាន​​ជា​សាធារណៈ​ឡើយ។

ប៉ុន្តែ​ នៅ​ថ្ងៃទី១១ ខែកុម្ភៈ Mina បាន​ធ្វើ​ឱ្យគ្រប់​គ្នា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងដោយ​ការ​បង្ហាញ​ខ្លួ​ន​ក្នុង​ការ​ប្រ​គំតន្រ្ដីរបស់​ TWICE នៅ Fukuoka ជា​លើក​ដំបូង​ចាប់​តាំង​ពីកើត​រឿង​។ ក្រៅពីនេះ​ Mina នៅ​ចូល​រួម​អំឡុង​ពេល​ជជែក​កម្សាន្ត​ជា​មួយ​ហ្វេន​ក្លឹប​ទៀត​ផង​!

ហើយ​មើលទៅនាង​ហាក់​ដូច​រីករាយណាស់​ ថែម​ទាំង​អរគុណ​អ្នកគាំទ្រ​ទាំង​ឡាយ​ដែលទៅចូល​រួម​ និង​តែ​ង​លើក​ទឹក​ចិត្ត​នាង​​នឹង​រហូត​មក​។

 

ប្រ​ភព៖  koreaboo

(Number Of Views: 1,895 times)