ផលិតកម្ម JYP Entertainment បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្លេូវ​ការ​មួយ​នៅ​ថ្ងៃនេះ​ដើម្បី​ប្រាប់​អ្នក​គាំទ្រ​ទាំង​អស់​ពី​ស្ថាន​ភាព​​សុខ​ភាព​​របស់ Mina ក្រុម​​ TWICE ។ តារា​ចម្រៀង​ស្រី​សញ្ជាតិ​ជប៉ុន​រូ​បនេះ​បាន​ផ្អាក​សកម្ម​ភាព​បណ្តោះ​អាសន្ន​ក្នុង​ឆ្នាំ​២០១៩​ ដើម្បី​ព្យាបាល​សុខ​ភាព​ និង​មើល​ថែ​ខ្លួន​ ព្រោះតាម​គ្រូពេទ្យ​ថា ​នាង​មាន​បញ្ហា​ខាង​ផ្លូវ​អារម្មណ៍​។​

យោង​តាម​អ្នក​តំណាង​របស់​ផលិតកម្ម JYPE ស្ថាន​ភាព​​របស់​នាង​គឺ​ល្អ​ដូច​មុន​វិញ​ហើយ​ ទាំង​ផលិតកម្ម​ និង​សមាជិក​ក្នុង​ក្រុម​ TWICE ទាំង​អស់​នឹង​បន្ត​ជួយ​មើល​ថែ​សុខ​ភាព​របស់  Mina ។ នាងនឹង​​ចូល​រួម​សកម្ម​ភាព​ក្រុម​បន្តិច​ម្តងៗ​ ប៉ុន្តែ​នាង​ផ្តោត​លើ​ការ​ថែ​ទាំ​​សុខ​ភាព​ជា​ចម្ប​ង​។​ ក្រុមចម្រៀង​នេះ​នឹង​បញ្ចប់​តន្ត្រី​ទេសចរណ៍​របស់​ពួក​គេ​នៅ​ប្រទេស​ជប៉ុន​ក្នុង​​ខែ​នេះ​ ហើយ​នឹង​ធ្វើការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​នៅ​ទីក្រុង​សេអ៊ូល​ក្នុង​ខែមីនា​៕

ប្រភព៖ allkpop

(Number Of Views: 536 times)