នៅ​ថ្ងៃទី១២ ខែកុម្ភៈ នេះ​ ផលិតកម្ម Story J Company បាន​ប្រាប់​សារ​ព័ត៌មាន​អនឡាញ​ជា​ច្រើន​ថា “ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​សម្តែង​ស្រី Go Soo Jung បាន​លា​ចាក​ពីលោក​នេះ​ហើយ​ និង​បាន​ក្លាយ​ជា​​តារា​ដ៏​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​នៅ​លើ​មេឃ​ក្នុង​ចំណោម​ផ្កាយ​ផ្សេង​ទៀត​”។ តារា​ស​ម្តែង​ស្រី​ទើប​រះ​មិន​បាន​យូរ​ប៉ុន្មាន​នេះ​មាន​អាយុ ២៥ ឆ្នាំ​ ហើយ​បុណ្យ​សព​របស់​នាង​ត្រូវបាន​រៀប​ចំ​ឡើង​ជា​លក្ខណៈ​ឯក​ជន​កាល​ពី​ថ្ងៃទី៩ ខែកុម្ភៈ ដោយមាន​វត្ត​មាន​គ្រួសារ​ និង​មិត្ត​ភ័ក្តិ​របស់​នាង​ប៉ុណ្ណោះ​។ គេ​ថា តារា​សម្តែង​ស្រីរូប​នេះ​បាន​ស្លាប់​ដោយ​​រោ​គា​ពាធ​។​

Story J Company ក៏​បាន​ថា “យើង​នឹង​ចង​ចាំ​តារា​សម្តែង​ស្រី Go Soo Jung ​ និង​ស្នាម​ញញឹម​ដ៏ចែង​ចាំ​ង​របស់​នាង​រហូតដែល​បំភ្លឺ​ពិភព​លោក​។ សូម​ឱ្យ​វិញ្ញាណ​ក្ខន្ធ​នាង​បាន​ទៅ​ដល់​សុគតិភព​”។  គួរ​រំលឹកផង​ដែរ តារា​សម្តែង​ស្រី​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​រឿង ‘Goblin’ របស់​ទូរទស្សន៍ tvN និង​​ក្នុង​ផលិត​កម្ម​មួយ​ចំនួន​ទៀត​ដូចជា​រឿង ‘Solomon’s Perjury’ របស់ JTBC និង​ផ្សេង​ទៀត​។ យើង​​សូម​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​របស់​នាង​ និង​អ្នក​ដែល​នាង​ស្រឡាញ់​៕

ប្រភព៖ allkpop

(Number Of Views: 4,435 times)