យោង​តាម​សារព័ត៌​មាន​ចេញ​នៅ​ថ្ងៃទី១១ ខែកុម្ភៈ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុម​ចម្រៀង​នារី BLACKPINK កំពុងលួច​លាក់​ត្រៀម​បង្ហាញ​ខ្លួ​ន​ក្នុង​គម្រោង​អ្វីម្យ៉ាង​ដែល​ធំ ប៉ុន្តែ​កាល​បរិច្ឆេទ​នៅពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌​មាន​នេះ​ ផលិត​កម្ម​ YG Entertainment បាន​ចេញ​មុខប្រាប់​ថា​ “វា​ពិបាក​នឹង​បញ្ជាក់​ប្រាប់​នៅពេល​នេះ ប៉ុន្តែថ្ងៃ​មួយ​​ពួក​គេ​នឹង​វិល​ត្រលប់​​ជា​មួយ​ដំណឹង​ល្អ និងចម្រៀង​ពីរោះ​ៗ។​ យើងនឹង​អរគុណ​ជាង​នេះ​បើ​សិន​អ្នក​គាំទ្រ​គ្រប់​រូប​អាច​រង់​ចាំឱ្យ​ដល់​ពេលប្រកាស​ពិត​ប្រាកដ​ និង​ផ្លូវ​ការក្នុ​ងថ្ងៃឆាប់ៗ​ខាង​មុខ​ សង្ឃឹម​ថា​គ្រប់​គ្នា​ជួយ​អាធ្យា​ស្រ័យ​“។

យ៉ាង​ណា​មិញ កាលពីមួយ​រយៈ​មុន​ក៏​មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ការ​ចេញ​អាល់​ប៊ុមថ្មី​នៅក្នុងដើម​ឆ្នាំនេះដែរ​។ ដូច្នេះ​សូមកុំ​ភ្លេច​រង់​ចាំមើល​ទាំង​អស់​គ្នា​!

 

ប្រភព៖  soompi

 

(Number Of Views: 1,531 times)