BTS ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​ដែល​ទទួល​បាន​​ប័ណ្ណ​សរសើរផ្លាទីន​ពីសហរដ្ឋ​អាមេរិក​។ Association of America (RIAA) បាន​ផ្ដល់​ជា​ប័ណ្ណ​សរសើរ​ផ្លាកទី​ន​​កិត្តិយស​ទៅឱ្យ​អាល់ប៊ុម​ចេញ​ឆ្នាំ២០១៨ របស់​ BTS ដែល​មាន​ឈ្មោះថា “Love Yourself: Answer” ហើយវា​គឺ​ជា​ជោគ​ជ័យ​លើក​ដំបូង​ដែល​ត្រូវ​បាន​បំបែក​ដោយ​តារា​កូរ៉េ​។ (ដើម្បី​ទទួលបាន​ប័ណ្ណ​សរសើរ​ផ្លាកទីន​ពី RIAA អាល់​ប៊ុម​ត្រូវ​រក​​ចំនួន​លក់​ចាប់​ពី ១លាន​យូនីតឡើង​ទៅ​ ក្នុង​សហរដ្ឋ​អាមេរិក)។

យ៉ាង​ណា​មិញ​ ក្រៅ​ពី​ជោគ​ជ័យ​ថ្មីនេះ​ អាល់​ប៊ុម “Love Yourself: Answer” ធ្លាប់​បាន​បំបែក​កំណត់​ត្រាដោយការ​ក្លាយជា​អាល់ប៊ុម​កូរ៉េ​ដំបូង​ដែល​ទទួល​បាន​ប័ណ្ណ​សរសើរ​មាសពី RIAA កាល​ពីឆ្នាំ២០១៨ ហើយ​ក្រោយ​​មក​នៅឆ្នាំ២០១៩ អាល់​ប៊ុម “Map of the Soul: Persona” ក៏​ទទួល​បាន​ប័ណ្ណសរសើរ​កិត្តិយស​មាស​។

លើស​ពីនេះ​ បទ “IDOL” របស់​ក្រុម BTS ដែល​​ជា​ចម្រៀង​ក្រ​ប​មុខ​នៃ​អាល់ប៊ុម “Love Yourself: Answer” ក៏​ទទួលបាន​ប័ណ្ណ​សរសើរ​ផ្លាក​ទីន​ពី RIAA ដែរ​។ អប​អរ​សាទរ BTS សម្រាប់​ជោគ​ជ័យ​ថ្មីនេះ​!

 

ប្រភព៖  soompi

(Number Of Views: 1,456 times)