Jungkook ក្រុម BTS បាន​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្ដីគ្រោះ​ថ្នាក់​រថ​យន្ត​កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​សម្ដី​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា តារា​ចម្រៀង​ប្រុសរូបនេះ​បាន​បើក​បរ​បំពានភ្លើង​ចររាចរណ៍​។ បន្ទាប់​ពី​ព័ត៌​មាន​ត្រូវ​បានចេញ​ផ្សាយ ផលិ​តកម្ម Big Hit ក៏​ចេញ​សេច​ក្ដី​ប្រ​កាស​ផ្លូវ​ការ​ទាក់ទង​នឹង​រឿង​នេះ​ថា Jungkook បាន​សារភាព​កំហុស​ និង​ចរចារួច​ស្រេច​ជា​មួយ​អ្នក​បើក​តាក់​ស៊ី (ជន​រង​គ្រោះ​)។

ដោយ​ឡែក​ កាល​​ថ្ងៃទី៦ ខែធ្នូ ក្រុម​ប៉ូលិស​បាន​សម្រេច​ចិត្ត​បញ្ជូន​រឿង​ក្ដី​របស់​ Jungkook ទៅកាន់​តុលាការ។ ប៉ុន្តែ​នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ូលិស​បាន​ប្រ​កាស​ថា​ពួកគេ​នឹងមិន​​ប្ដឹង​ផ្ដល់​រឿង​ក្ដី​របស់​ Jungkook ទៀត​ទេ​។ ខាង​ប៉ូលិស​និយាយ​ថា “ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់ពីយើង​បាន​ពិភាក្សាយ៉ាងហ្មត់ចត់​ជា​មួយគណៈកម្មាធិការប្រជាពលរដ្ឋនៃអយ្យការ”។ យ៉ាង​ណា​មិញ ក្រៅ​ពាក្យសម្ដី​ទាំង​ គ្មាន​ព័ត៌​មាន​ជាក់​លាក់​ណា​ទៀតឡើយ​​ដែលផ្ដល់​ឱ្យ​។

គណៈកម្មាធិការប្រជាពលរដ្ឋនៃអយ្យការ ​ គឺ​ជា​កន្លែង​ដែល​ប្រជាពល​រដ្ឋ​មានសិទ្ធ​ចូល​រួម​ក្នុងការ​ដេញដោល​រឿង​ក្ដី ដោយ​សំឡេង​ឆ្នោតត្រូវ​ចារ​ឱ្យ​សម្រេច​តាមមិតិ​ភាគ​ច្រើន​៕

 

ប្រភព៖  koreaboo

(Number Of Views: 3,712 times)