KBS បញ្ចេញ​វីដេអូចម្រៀង​សម្រាប់​គម្រោង​បទ​រួម​​​ដែល​មាន​ចំណង​ជើង​ថា “The Earth Traveler”។ “The Earth Traveler” គឺ​ជា​គម្រោង​ចម្រៀង​ពិសេស​ដែល​មាន​តារា​ល្បីៗ​ជាង ១៥០ នាក់​ រួម​គ្នា​បញ្ចេញ​សំឡេង​ដ៏​ពិរោះ​របស់ពួកគេ​ សម្រាប់​​ចាក់​នៅចុង​បញ្ចប់​នៃ​ព្រឹត្តិការណ៍ KBS Song Festival ដែល​បាន​ប្រារព្ធ​ឡើង​កាល​ពីចុង​ឆ្នាំ២០១៩។ វា​ជា​បទ​ដែល​ផ្តល់​នូវ​អារម្មណ៍​កក់​ក្ដៅ នាំពាំ​អត្ថន័យ​លើ​ក​ទឹក​ចិត្ត​ទៅដល់អ្នកគ្រប់​គ្នា​ ហើយ​ចម្រៀង​ទាំង​មូលត្រូវ​បាន​និពន្ធ​ឡើង​ដោយ​ផលិ​តករ Kim Hyung Suk។ យ៉ាង​ណា​មិញ នៅ​ថ្ងៃទី២២ ខែមករា KBS បាន​ទម្លាក់​វីដេអូច្រៀង​ជាផ្លូវការ ហើយ​វត្ត​មាន​តារាក្នុង​នោះមាន​ដូច​ជា៖ BTS, GOT7, SEVENTEEN, TWICE, MAMAMOO, GFRIEND, MONSTA X, Red Velvet, NCT, N.Flying, NU’EST, Stray Kids, TXT, Oh My Girl, ASTRO, Golden Child, WJSN, Chungha, EVERGLOW, Apink, និង ITZY។ ទស្សនា​វីដេអូចម្រៀង​ខាង​ក្រោម​!

 

ប្រភព៖  soompi

(Number Of Views: 7,999 times)