BTS ទើប​តែ​បង្ហាញ​កាល​បរិច្ឆេទ​ ឈ្មោះ​ទីក្រុង​ និង​ទីតាំង​ បន្ត​បន្ទាប់​​សម្រាប់​តន្ត្រី​ទេសចរណ៍​ ‘Map of the Soul’ ឆ្នាំ២០២០ របស់​ពួក​គេ​! ដូច​សព្វ​ដង​ តន្ត្រី​ទេសចរណ៍​ជាប់​ៗ​គ្នា​របស់ក្រុម BTS’ ដែល​មាន​ឈ្មោះថា​ ‘Map of the Soul’ នឹង​ចាប់​ផ្តើម​ដំបូង​នៅ​ប្រទេស​កំណើត​របស់​ក្រុម​នេះ​គឺ​នៅ​ទីក្រុង​សេអ៊ូល​ចាប់​ពី​ថ្ងៃទី១១-១២ ខែមេសា ក៏​ដូច​ជា​នៅ​ថ្ងៃទី១៨-១៩ នៅ​ពហុ​កីឡ​ដ្ឋាន​អូឡាំពិច​ Olympic Stadium។ ទាក់​ទង​នឹង​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​សេអ៊ូ​ល​នា​ពេល​ខាង​មុខ​នេះ ក្រុម BTS ក៏​បាន​បញ្ចេញ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ពី​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​។​

បន្ទាប់​ពី​ប្រគំ​តន្ត្រី​នៅ​សេអ៊ូល​ ក្រុម BTS នឹង​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ Santa Clara, Los Angeles, Dallas, Orlando, Atlanta, New Jersey, Washington D.C, Toronto និង​ Chicago ដែល​ឋិត​ក្នុង​អាមេរិក​ខាង​ជើង​ចាប់​ពី​ខែមេសា ដល់​ខែ​មិថុនា។ ពីថ្ងៃទី១៣-១៤ ខែមិថុនា​ ហាក់​ដូច​ជា​ក្រុមនេះ​គ្រោង​ធ្វើ​ព្រឹត្តិការណ៍​ពិសេស​ដ៏​អាថ៌​កំបាំង​ ពី​ព្រោះ​អត់​មាន​បង្ហាញ​កាល​បរិច្ឆេទ​ ដោយ​គ្រាន់​​តែ​សរសេរសញ្ញា “?”។

ចាប់​ពីចុង​ខែមិថុនា ដល់​ខែ​កញ្ញា ក្រុម BTS នឹង​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ក៏ដូច​ជានៅ​​ទីក្រុង​ផ្សេង​ទៀត​នៅ​អឺរ៉ុប​រួម​ទាំង Fukuoka, London, Berlin, Barcelona, Osaka, Saitama និង​Tokyo។ ចុះ​ប្រិយ​មិត្ត​វិញ នឹង​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ ‘Map of the Soul’ របស់​ក្រុម BTS នៅ​ទីក្រុង​ក្បែរ​ប្រទេស​អ្នក​ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 3,380 times)