គេ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា Chen ក្រុម EXO  កំពុង​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍​ពិពាហ៍​ និង​កូន​នា​ពេល​ខាង​មុខ​របស់​គាត់​ដោយ​បាន​ត្រៀម​ផ្ទះ​សម្រាប់​ក្រេប​ទឹក​ឃ្មុំ​របស់​គាត់​ជាមួយ​នឹង​គូ​កំណាន់​ចិត្ត​រ​បស់​គាត់​!​ សេចក្តី​រាយការណ៍​សារ​ព័ត៌មាន​បាន​អះ​អាង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ គាត់​បាន​ទិញ​អាផាត​មិន​ដ៏ប្រណិត​មួយ​ក្នុង​ទីក្រុង​សេអ៊ូល​តម្លៃ​ ១.៦ ពាន់​លាន​វ៉ុន​ (ស្មើនឹង​ ១.៤ លាន​ដុល្លារ​) ។​

មាន​ការ​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​តាម​អន​អាញ​ពី​អាផាត​មិន​របស់​គាត់​នេះ​ដោយ​អះ​អាង​ថា គឺជា​កំណាន់​ចិត្ត​របស់​ Chen ដែល​បាន​បាន​បង្ហោះ​រូបភាព​ទាំង​នេះ​នៅ​លើ​គណនី​អ៊ីនស្តាក្រាម​រប​ស់​នាង​តាំង​ពី​ខែសីហា ឆ្នាំ២០១៨​។ បើ​ប្រភព​ព័ត៌មាន​នេះ​ពិត​មែន មាន​ន័យ​ថា Chen បាន​ត្រៀម​ផ្ទះ​ដ៏គួរ​ឱ្យ​ស្រឡាញ់នេះ​យូរ​មក​ហើយ​!

តាម​រយៈ​រូប​ភាព​ទាំង​នេះ​ យើង​ឃើញ​មាន​គ្រឿង​សង្ហា​រិម​លំដាប់​កំពូល​ជា​ច្រើន​ដែល​ជា​ផលិត​ផល​របស់​យីហោដ៏​ល្បី BOE ​ក្នុង​ទីក្រុង​សេអ៊ូល​។

គ្រាន់​​តែ​គ្រែ​ដ៏​ប្រណិត​​តម្លៃ​ ៥៣ លាន​វ៉ុន​ ប្រហែល​ជា​ ៤៦ ០០០ ដុល្លារ​។​

គេ​ក៏​ឃើញ​គ្រឿង​សង្ហា​រិម​ផ្សេ​ង​ទៀត​របស់​យីហោ BOE ក្នុង​រូប​ភាព​ទាំង​នេះ​ដែរ ខណៈ​​ បន្ទប់​នីមួយៗ​តុប​តែង​បែប​សាមញ្ញ​ ប៉ុន្តែ​ភ្លឺ​រលោង​។

តាម​សេចក្តីរាយការណ៍​ឱ្យដឹង​ថា អាផាត​មិន​នេះ​ឋិត​នៅ​ក្នុង​អគារ​តែ​មួយ​ដូច​ជា​កន្លែង​ស្នាក់​ចាស់​របស់​ក្រុម EXO ដែរ។​

ទោះ​ជា​ Chen និង​ផលិតកម្ម SM មិន​ទាន់​បាន​ចេញ​មក​បក​ស្រាយ​ពី​អាផាត​មិន​សម្រាប់​ក្រេប​ទឹក​ឃ្មុំ​របស់​គាត់​នៅ​ឡើយ​ ប្រាកដ​ណាស់​អាផាត​មិន​នេះ​ស័ក្តិសម​នឹង​អធិរាជ​សំឡេង​ និង​គ្រួសារ​ថ្មីរបស់​គាត់​ណាស់​!

ប្រភព៖ koreaboo

(Number Of Views: 2,874 times)