Solar ក្រុម MAMAMOO បង្ហើប​ប្រាប់​ពី​មូល​ហេតុ​ពិ​តប្រាកដ​ដែល​នាង​មិន​ព្រម​ដាក់​ពាក្យ​ប្រ​ឡង​ចូ​លក្នុងផលិត​កម្ម SM។ នៅថ្ងៃទី១៧ ខែមករា Solar បាន​បង្ហាញ​ខ្លួនក្នុង​កម្មវិធី​កម្សាន្ត​មួយមាន​ឈ្មោះថា “Yoo Hee-yeol’s Sketchbook” ក្នុងនាម​ជា​ភ្ញៀវ​កិត្តិយស។ អំឡុង​ពេល​ជជែក​កម្សាន្ត​ Solar ប្រាប់​ថា​ នាង​សម្រេច​ចិត្ត​​ចាប់​យកអាជីព​ជា​តារា​ចម្រៀង​ក្រោយ​ពេល​ឆ្លង​កាត់​ការ​ប្រឡង​​ ៥០លើក​ ក្នុ​ងផលិ​តកម្ម​ខុស​ៗ​គ្នា​។

ក្នុង​នាម​ជា​ពិធីករ Yoo Hee-yeol បាន​ចោទ​ជា​សំណួរ​ថា​ហេតុ​អី​ នាង​ប្រ​ឡងចូល​សឹង​តែ​គ្រប់​ផលិ​តកម្មនៅកូរ៉េ តែ​មិន​មែន​ផលិត​កម្ម SM? ជា​ការ​ឆ្លើយ​តប​នឹង​សំនួរ​នេះ​ Solar និយាយថា “ព្រោះ​មុខ​មាត់​របស់​ខ្ញុំ​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​មិន​ប្រ​ឡង​ចូល​ក្នុង​ផលិត​កម្ម SM…ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​គ្មាន​ថ្ងៃជាប់​ការ​ប្រ​ឡង​ទេ​ ហេតុ​អី​ទើប​ព្យាយាម​ឱ្យ​ឈឺ​ក្បាល់​ធ្វើ​អី?”។

 

 

ទោះ​បី​ Solar គ្មាន​ទំនុក​ចិត្ត​រឿង​សម្រស់​របស់​នាង​ក៏​ពិត​មែន​ ប៉ុន្តែ​គ្រប់​គ្នា​ ជាពិតសេស​អ្នកគាំទ្រ​សុទ្ធ​តែ​ដឹង​ច្បាស់​ថា​ សមាជិក​ក្រុម MAMAMOO រូបនេះ​សប្បូរ​ទៅដោយទេពកោសល្យ ទាំង​ច្រៀង​ ទាំង​រាំ និង​ថែម​ទាំង​មានរូប​រាង​ស៊ិច​ស៊ី​ទៀត​ផង​។

ឆែក​មើ​លវីដេអូពេញ​ខាង​ក្រោម​!

 

ប្រភព៖  koreaboo

(Number Of Views: 5,530 times)