មិត្ត​រួម​ក្រុម​ Girls’ Generation ចំណាយ​ពេល​វេលា​សម្រាក​របស់​ពួក​គេ​ទៅលើក​ទឹក​ចិត្ត និង​បង្ហាញ​ការ​គាំទ្រ​ Taeyeon ដល់​កន្លែង​ប្រារព្ធ​ការ​ប្រ​គំតន្ត្រី​​។​ ព្រម​គ្នា​ជា​មួយ​​ដំណឹង​ចេញអាល់​ប៊ុ​មថ្មី Taeyeon បាន​ប្រកាស​កាល​ពី​មួ​យ​រយៈ​មុន​ថា​នាង​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ការ​ប្រ​គំតន្រ្ដី​ទោលដែល​មាន​ឈ្មោះថា “The Unseen” រយៈ​ពេល​ ៣យប់ ដោយ​រាប់​ចាប់​ពីថ្ងៃទី១៧ ខែមករា។ យ៉ាង​ណាមិញ ការ​ប្រ​គំតន្រ្ដីថ្ងៃ​ដំបូង​របស់​ Taeyeon បាន​ធ្វើ​ឡើង​ដោ​យជោគ​ជ័យ​​ជា​មួយ​វត្ត​មាន​របស់​អ្នក​ទស្សនា​រាប់​រយ​នាក់​ តែ​អ្វីដែល​គួរ​ឱ្យចាប់​អារម្មណ៍​បំផុត​នោះ ឃើញ​ថា​ជា​ចំណង​មិត្ត​ភាព​របស់​មិត្ត​រួមក្រុម​ Girls’ Generation។ ទោះ​បីពេល​នេះ​ម្នាក់​ៗ​កំពុងមមាញឹក​រៀង​ៗខ្លួនក៏​ពិត​មែន ប៉ុន្តែពួកគេ​នៅតែ​ឆ្លៀត​ពេលទៅបង្ហាញ​ការ​គាំទ្រដល់​ Taeyeon​ ដែល​គ្រប់​គ្នា​ដាក់​ងារជា​ មេក្រុម​ស្រី​ស្រស់​។ មើល​ទៅហាក់​ដូច​ម្នាក់​ៗរីក​រាយ​ពេល​វេលា​ជំនួប​គ្នា​មួ​យ​នេះ​ខ្លាំង​ណាស់​ ហើយ​ថែម​ទាំង​បង្ហោះ​រូប​​ក្នុង​អ៊ីន​ស្ដា​ក្រាមរបស់​ពួក​គេ​ទៀត​ផង​។

ដោយ​ឡែក Taeyeon ទើប​តែ​ទម្លាក់​អាល់​ប៊ុម​ថ្មី​មាន​ឈ្មោះថា “Purpose” ក្នុងទីផ្សារតន្ត្រី​កាលពីថ្ងៃទី១៥ ខែមករា​​ ព្រម​គ្នា​ជា​មួយ​ចម្រៀងក្រប​មុខ​មានចំណង​ជើង​ថា “Dear Me”៕

 

ប្រ​ភព៖  soompi

(Number Of Views: 1,101 times)