V ដែល​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​មាន​សារ​ជូន​ដំណឹង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផ្ញើ​ចូល​ក្នុង​ទូរសព្ទ​ដៃ​របស់ ARMY ខណៈ​គាត់​ជជែក​លេង​ជាមួយ​នឹង​អ្នក​គាំទ្រ​ក្នុង​កម្មវិធី WeVerse បា​ន​ប្រាប់​ថា គាត់​កំពុង​ថត​ចម្រៀង​ថ្មី​។​ នៅ​ក្នុង​ការ​បង្ហោះរូ​បមួយ​ គេ​សួរ​ថា តើ​គាត់​បច្ចុប្បន្ន​កំពុង​ថត​ចម្រៀង​ណាមួយ​ដែរ​ទេ​ V បាន​ឆ្លើយ​តប​យ៉ាង​គួរ​ឱ្យ​ស្រឡាញ់​ថា គាត់​បាន​ផលិត​​ចម្រៀង​មួយ​បទ​ដែល​គួរ​ឱ្យ​គាត់​លើក​សរសើរ​។

គាត់​បាន​ពន្យល់​បន្ថែម​តាម​រយៈ​សំណួរ​មួយ​ទៀត​ថា យើង​ត្រូវ​រង់​ចាំ​យូរ​បន្តិច​ទៀត​ ព្រោះ​ចម្រៀង​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ ហើយ​គាត់​មិន​ទាន់​បាន​សម្រេច​ថា​នឹង​ចេញ​នៅ​ពេល​នៅ​ឡើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី សារ​ព័ត៌មាន​នេះ​បាន​ធ្វើ​ឱ្យ​ ARMYs ​រំជួល​ចិត្ត​ ខណៈ​គ្រប់​គ្នា​ចែក​រំលែក​ពី​ភាព​រំជួល​ចិត្ត​របស់​ពួក​គេ​ចំពោះ​លទ្ធ​ភាព​នៃ​ការ​ចេញ​ចម្រៀង​ថ្មីដោយ​កំលោះ V ។

គួរ​រំលឹក​ផង​ដែរ​ ការផលិត​ចម្រៀង​ទោល​ពីមុន​របស់​ V ដែល​មាន​ចំណង​ជើង​ថា “Scenery” និង​ “Winter Bear” គឺជា​ភ័ស្តុតាង​ជាក់​លាក់​នៃទេពកោសល្យ​ដ៏សម្បូរ​របស់​គាត់​ ដូច្នេះ​ហើយ​ គ្រប់​គ្នា​នឹង​ជឿ​ជាក់​ថា​ ការ​ផលិត​ចម្រៀង​បន្ទាប់​ដោយ V នឹង​ល្អ​អស្ចារ្យ​ផង​ដែរ​។

នេះ​គឺជា​ការ​ធ្វើ​តេស្ត​ពិត​ប្រាកដ​ពីការ​អត់​ធ្មត់​របស់ ARMY  មែនទេ​?

ប្រភព៖ allkpop

(Number Of Views: 1,191 times)