GOT7 ប្រារព្ធ​ខួប​គម្រប់​ ៦ឆ្នាំ​ចាប់​តាំង​ពី​បង្ហាញ​ខ្លួនក្នុ​ងសិល្បៈ​ជា​មួយ​រូប​ថត​កែច្នៃ​ឡើងវិញ​​យ៉ាង​ពិសេស​។ នៅ​ថ្ងៃទី១៦ ខែមករា GOT7 បាន​បង្កើតសាឡើង​វិញ​នូវ​រូប​ភាព​ឃោសនា​បទ​ដំបូង​របស់​ពួក​គេ​សម្រាប់​កម្មវិធីជំនួប​អ្នក​គាំទ្រ​មាន​ឈ្មោះថា “Once Upon A time: The Winter That Loved” ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​។

ក្នុង​រូប​ភាព សមាជិក​ទាំង​អស់​ស្លៀក​សំលៀកបំពាក់​ក្នុង​បទ “Girls Girls Girls”​ អម​ដោយ​ស្ដាយ​សក់​ស្រដៀង​គ្នា​កាល​ពីចេញ​មុខ​ដំបូង​។ ឆែក​មើល​រូប​ភាព​ខាង​ក្រោម​!

ទន្ទឹម​នឹង​នេះ​ ជំនួប​អ្នក​គាំទ្រ​លើ​ក​ទី៦ របស់​ក្រុម GOT7 នឹង​ប្រារព្ធ​ធ្វើ​ឡើងនៅ​ថ្ងៃទី១៤ ខែមិនា​ខាង​មុខ​៕

 

ប្រភព៖  soompi

(Number Of Views: 754 times)