នៅ​ថ្ងៃទី១៦ ខែមករា ផលិ​តកម្ម SM Entertainment បាន​ចែក​រំលែក​ដំណឹង​ទៅប្រាប់​អ្នកគាំទ្រ​ឱ្យបាន​ដឹង​ថា អាល់​ប៊ុម​ថ្មី (repackaged) របស់​ Taeyeon ដែ​ល​មាន​ឈ្មោះថា “Purpose” បានបង្ហាញ​ខ្លួនក្នុង​តារាង​ iTunes Charts នៅ​ ២៤ប្រទេស​ ជុំ​វិញពិភពលោក ដោ​យ​ក្នុង​នោះ​មាន​ដូច​ជា​៖ អូស្រ្តាលី អៀរឡង់ ហ្វាំងឡង់ ស៊ុយអែត ហុងគ្រី លីបង់​ ប្រេស៊ីល អារ៉ាប៊ីសាអូឌីត ព្រុយណេ ឥណ្ឌូនេស៊ី ហុងកុង កាហ្សាក់ស្ថាន តៃវ៉ាន់ ថៃ ហ្វីលីពីន ម៉ាកាវ វៀតណាម សិង្ហបុរី កម្ពុជា ប៉ារ៉ាហ្គាយ រុស្ស៊ី អារ៉ាប់រួម និងអ៊ីស្រាអែល។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អាល់​ប៊ុមថ្មី​ក៏​បាន​ជាប់​ក្នុង​វេប​សាយ​តន្ត្រីធំៗ​នៅប្រទេស​ចិន​ដែរ​ ក្នុង​នោះមានដូច​ជា QQ Music, KuGou Music, និង Kuwo Music។ ដោយ​ឡែកក្រៅពីអាល់ប៊ុម​ ចម្រៀង​ក្រប​មុខ​ក៏​ទទួលបាន​ប្រិ​យភាព​យ៉ាង​ខ្លាំង​ ហើយជាប់​នៅក្នុង​តារាង​តន្ត្រី​អន​ឡាញធំៗ​នៅប្រទេសកូរ៉េ​​ទៀង​ផង​។ យ៉ាង​ណា​មិញ Taeyeon នឹង​នាំពាំ​យក​បទ​ថ្មី​​ទៅច្រៀងនៅឆាក​ប្រគំតន្ត្រីទោល​របស់​នាង​មាន​ឈ្មោះ​ថា “The Unseen” ដែលគ្រោង​នឹង​ធ្វើ​ឡើ​ងនៅ​ថ្ងៃទី១៧, ១៨ និង១៩ នៅសាល ​SK Olympic Handball Gymnasium ក្នុង​ទីក្រុង​សេអ៊ូល​៕

 

ប្រភព៖  soompi

(Number Of Views: 252 times)