នៅថ្ងៃទី១៥ ខែមករា តារា​សម្តែង​ Kim Tae Hee បាន​បង្កើត​អាខោន​អ៊ីន​ស្ដា​ក្រាម​ ខណៈ​ដែល​កំពុង​ត្រៀម​ខ្លួន​វិល​វិញ​ក្នុង​នាម​ជាតារា​សម្ដែង​បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេលយ៉ាង​យូរ។

ការ​បង្កោះ​លើកដំបូង​ក្នុងអ៊ីន​ស្ដា​ក្រាម​ Kim Tae Hee បាន​ចែក​រំលែក​ក្ដី​ស្រលាញ់​ទទួលបាន​ពី​មិត្ត​ជិត​ស្និត Honey Lee ដែល​បាន​ផ្ញើជា​ឡាន​កាហ្វេ​ទៅកាន់កន្លែង​ថត​ខ្សែ​ភាព​យន្ត​ថ្មីមាន​ចំណង​ជើង​ថា​”Hi Bye, Mama!”។ ព្រម​គ្នា​ជា​មួយការ​បង្ហោះ​នោះ Kim Tae Hee សរសេរ​ថា “Honey ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ​ដោយ​បញ្ជូន​អាហារ​សម្រន់​យ៉ាងឆ្ងាញ់​ពិសារ​ក្នុង​ថ្ងៃ​ដំបូង​នៃការ​ថត​ខ្សែ​ភាព​យន្ត​។ ព្រោះ​បែប​នេះ​ ទើប​ខ្ញុំ​អាន​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​បន្ត​ក្នុង​ឱកាស​ធាតុ​ត្រជាក់​ អរគុណ​ខ្លាំង​ណាស់​~~“។

Kim Tae Hee និង Honey Lee គឺ​ជា​មិត្ត​ជិត​ស្និត​នឹង​គ្នា​តាំង​ពីរៀននៅ​ Seoul University មក​ម៉្លេះ ហើយ​រឿង​នេះ​អ្នក​ណាៗ​ក៏ដឹង​។ យ៉ាង​ណា​មិញ តារា​សម្តែង​ស្រី Kim Tae Hee នឹង​ត្រលប់ទៅ​ចូលប្រ​ឡូក​ក្នុង​វិស័យ​សម្ដែង​វិញ​បន្ទាប់​ពី​ផ្អាកអស់​រយៈ​ពេល​ ៥ឆ្នាំ ក្នុង​ខ្សែភាពយន្ត​ថ្មី​មាន​ចំណង​ជើង​ថា “Hi Bye Mama” ដែល​គ្រោ​ង​នឹង​ចាក់​បញ្ចាំង​នៅ​ខែក្រោយ​៕

 

ប្រភព៖  allkpop

(Number Of Views: 346 times)