ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​​បន្ទាប់​ពីការកម្មង់​ទិញ​អាល់​ប៊ុម “Map of the Soul: 7” ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ BTS ក៏​បំបែក​កំណត់​ត្រាទៅហើយ​។ នៅថ្ងៃទី១៦ ខែមករា ផលិតកម្ម Big Hit Entertainment បាន​ប្រ​កាស​ជា​ផ្លូវ​ការ​ថា អាល់​ប៊ុម “Map of the Soul: 7” របស់​ BTS ដែល​គ្រោង​នឹង​បញ្ចេញ​ក្នុង​ពេលឆាប់​ៗ​ខាងមុខ​​ ទទួល​បាន​ជោគ​ជ័យ​ជាមួយ​ចំនួននៃការកម្មង់​ទិញ​ខ្ពស់​។ យោង​តាមរបាយការណ៍​បាន​មក​ពី​ Dreamus Company ប្រាប់​ឱ្យ​ដឹង​ថា “Map of the Soul: 7” រក​បាន​ចំនួន​កម្មង់​ទិញ​រហូតទៅដល់​​៣.៤២ លានស្ដុក ក្នុង​រយៈ​ពេល​ត្រឹម​តែ ៧ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី៩ ខែមករា​ (ថ្ងៃចាប់​ផ្ដើម​បើក​ការ​កម្មង់​) រហូត​ដល់​ថ្ងៃទី១៥ ខែមករា។ នេះ​មានន័យ​ថា​ អាល់​ប៊ុមថ្មី​បាន​បំបែក​កំណត់ត្រា​ចាស់​នៃអាល់​ប៊ុម​ “Map of the Soul: Persona” របស់​ BTS ដែល​ចេញ​កាលពី​ឆ្នាំ២០១៩។

អាល់ប៊ុម “Map of the Soul: 7” របស់​ BTS គ្រោង​នឹង​បញ្ចេញក្នុង​ទីផ្សារ​តន្ត្រី​នៅថ្ងៃទី២១ ខែកុម្ភៈ ហើយ​វីដេអូចម្រៀង​ក្រប​មុខ​នឹង​ទម្លាក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ៕

 

ប្រភព៖  soompi

(Number Of Views: 1,051 times)