Ariana Grande បាន​ចេញ​មុខ​បញ្ជាក់​ប្រាប់​ថា រូប​​ថត​ខាងលើ​​ដែល​ខ្លួន​ឈរ​ថត​ជាមួយ​ Jungkook  ក្រុម BTS ជា​ការ​ពិត​។ កាល​ពី​ខែ​ឧសភា Jungkook បាន​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​របស់ Ariana Grande នៅ​ឯ Los Angeles រដ្ឋ​ California

បន្ទាប់​ពី​ការ​ប្រគំតន្រ្តី​ Ariana Grande បាន​បង្ហោះ​រូ​បភាព​ខាង​លើ​នេះ​នៅ​ក្នុង​គណនី​អ៊ីនស្តាក្រាម​របស់​នាង​ និងបាន​អរគុណ Jungkook ដែល​មក​មើល​កម្មវិធី​ប្រគំតន្ត្រី​របស់​នាង​។ ទោះ​ជា​យ៉ាង​ណា មនុស្ស​មួយ​ចំនួន​បាន​គិត​ថា រូប​ភាព​នេះ​ត្រូវ​បាន​គេ​កែ​ស្រួល​ដោយ​ប្រើ​ប្រព័ន្ធ​អេឡិច​ត្រូនិច ​បន្ទាប់​ពី​បានឃើញ​នៅ​លើបណ្តាញ​សង្គម​អន​ឡាញ​។

កាល​ពីថ្ងៃទី១៥ ខែមករា Ariana Grande បាន​ទម្លាយ​ការ​ពិត​នៅ​ពេល​ដែល​អ្នក​ប្រើ​ធ្វីត​ធឺ​ម្នាក់​បាន​សួរ​នាង​ដូច្នេះ “សូម​ សូម​ប្រាប់​ប្រិយ​មិត្ត​ថា នេះ​មិន​មែន​ជា​រូប​ភាព​កែ​ច្នៃ​ ពី​ព្រោះ​មនុស្ស​ជា​ច្រើន​ហាក់​គិត​អីចឹង​..ALOT. @ArianaGrande. [sic]” ។ Ariana បាន​ឆ្លើយ​ថា “មិន​អីចឹង​ទេ​។ សួរ  @AlfredoFlores ! ប៉ុន្តែ​ វ៉ាវ​  ម៉េច​ទៅ​អីចឹង ហេតុអី​ខ្ញុំ​បង្ហោះ​រូប​​ភាព​កែ​ច្នៃ​ដោយ​អរគុណ​គាត់​មក​មើល​ការ​ប្រគំតន្ត្រី​របស់​ខ្ញុំ​ 😭 [sic]”។​៕

ប្រភព៖ allkpop

(Number Of Views: 4,450 times)