​KARD កំពុង​ត្រៀម​ខ្លួន​វិល​វិញ​ជា​មួយ​ចម្រៀង​ថ្មី! យោង​តាម​សារព័ត៌​មាន​ Joy News ចេញផ្សាយ​នៅ​ថ្ងៃទី១៥ ខែមករា បាន​ប្រាប់​ឱ្យដឹង​ថា KARD បាន​បញ្ចប់​ការ​ថត​វីដេអូចម្រៀង​រួ​ច​រាល់សម្រាប់​ការវិលវិញ ហើយបទ​ថ្មី​​ជា​បទ​ដែល​មាន​លក្ខណៈពិសេស​ជាមួយ​ស្ដាយដែល​មានតែ​មួយ​គ្មានពីរ​តាម​បែប​ផែន​របស់​ពួកគេ​។

ដោយឡែក ជា​ការ​ឆ្លើយ​តប​ទៅនឹង​ព័ត៌​មាន​នេះ​ ផលិត​កម្ម​ដែល​គ្រប់​គ្រង​ KARD បាន​ប្រាប់​ថា “ជា​ការ​ពិត​ដែល​ពួក​គេ​បាន​ថត​វីដេអូចម្រៀង​សម្រាប់​បទ​ថ្មី​ ប៉ុន្តែកាល​បរិច្ឆេទ​ចេញ​អាល់​ប៊ុម​នៅពុំ​បាន​សម្រេច​នៅឡើយ​ទេ“។

អ្នក​ណាគេ​ជា​ហ្វេន​ៗ​របស់​ KARD ខ្លះ? កុំ​ភ្លេច​រង់ចាំ​មើល​ទាំង​អស់​គ្នា​!

 

ប្រ​ភព៖  soompi

(Number Of Views: 130 times)