តារា​សម្តែង​ប្រុស​ Lee Jun Ki និង​តារា​សម្តែង​ស្រី Moon Chae Won ទទួល​បាន​តំណែង​ជា​ផ្លូវ​ក្នុង​នាម​ជា​តួអង្គ​ឯក​​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​មានចំណង​ជើង​ថា “The Flower of Evil”។​ “The Flower of Evil” គឺ​ជា​ចំណងខ្សែរឿង​បែប​មនោសញ្ចេតនា​លាយ​ឡំរន្ធត់​ ដែល​និយាយ​ពី​គូស្វាមីភរិយាមួយ​គូ។ តួអង្គ​ប្រុស​ត្រូវ​បាន​និមិត្ត​ឡើង​ជា​ពួក​ Psychopath និង​​បង្កប់​ដោយអតីត​ខ្មៅងងឹត តែ​បាន​ប្ដូអត្តសញ្ញាញ និង​ឈ្មោះ​មុន​ពេលរៀប​អាពាហ៍​ពិពាហ៍​។ ចំណែកខាង​ស្រី​ គឺ​ជាប៉ូលិស​ស៊ើប​អង្កេតតាម​ចាប់​ពួក Psychopath និង​ព្យាយម​ជីក​កកាយ​អតីត​ខ្មៅ​ងងឹត​របស់​ស្វាមី។

Lee Jun Ki នឹងសម្ដែង​ជា​តួអង្គ Baek Hee Sung ដែល​ជា​ស្វាមី​​ដ៏​ល្អ ប៉ុន្តែបង្កប់​ដោយ​ចរិក​ខ្មៅ​ងងឹត។​ ដោយ​ឡែក Moon Chae Won នឹង​សម្តែង​ជា​តួអង្គ Cha Ji Won ដែល​​មាន​ងារ​ជា​កំពូល​ប៉ូលិស​ស៊ើប​អង្កេត និងជា​ភរិយា​យ​ក្នុ​ងឧត្តគតិ ក៏​ដូច​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​ម្នាក់​។ យ៉ាង​ណា​មិញ រឿង “The Flower of Evil” គ្រោង​នឹង​ចាក់​ផ្សាយ​នៅខែមិថុនាខាង​មុខ​៕

 

ប្រ​ភព៖  allkpop

(Number Of Views: 236 times)