យោង​តាម​ប្រ​ភព​ព័ត៌​មាន​មកពីផលិត​កកម្ម Glorious Entertainment ចេញ​នៅ​ថ្ងៃទី១៣ ខែមករា បាន​ប្រាប់​ឱ្យ​ដឹង​ថា “Ji Chang Wook បាន​សម្រេច​ចិត្តជ្រើសរើស​គម្រោង​ថត​ខ្សែ​ភាព​យន្ត “Punishment” ជាគម្រោ​ង​បន្ទាប់​របស់​គេ​ ហើយក៏បាន​បញ្ចប់​ការ​ហាត់​សមបារ៉ូល​រឿង​ដែរ​“។ ខ្សែភាព​យន្ត​ថ្មីគ្រោង​នឹង​ចាប់​ផ្ដើម​ថត​នៅក្នុង​ពេល​ឆាប់​ៗ។

រឿង “Punishment” (ចំណង​ជើងដើម) គឺ​ជា​ខ្សែ​ភាពយន្តបែប​​ Action រៀប​រាប់​ពី​ឪពុក​កូនពីរ​នាក់​ដែលគេច​ផុត​ពីការ​បំផ្ទុះ​គ្រាប់​បែក។ ភាព​យន្ត​មួយនេះ​នឹង​ត្រូវ​ដឹក​នាំ​ដោយ​ផលិ​តករ​ជើង​ថ្មី Kim Chang Joo ដែលធ្លាប់​ជា​អ្នក​ដឹក​នាំ​ផ្នែក​កាត់​តក្នុង​ខ្សែ​ភាព​យន្ត​ “Snowpiercer” និង “The Terror Live”។ យ៉ាង​ណា​មិញ នេះ​គឺគម្រោង​ភាព​យន្ត​ខ្នាត​ធំដំបូង​របស់​ Ji Chang Wook ក្នុងរយៈ​ពេល​ ៣ឆ្នាំ ចាប់​តាំ​ង​ពី​សម្តែង​ក្នុង​រឿង “Fabricated City”៕

ប្រ​ភព៖  soompi

(Number Of Views: 246 times)