Chunngha គ្រោង​សហការ​ជា​មួយ​ Paul Kim បញ្ចេញ​ចម្រៀង​ថ្មី​ជាមួយគ្នា ហើយ​បទ​ថ្មី​មានចំណង​ជើង​ថា “Loveship”។ កាលពីមួយ​រយៈ​មុន​ ទាំង​ Chungha ទាំង​ Paul Kim បាន​បង្ហោះ​រូបផ្ទាំង​រូប​ភាព​ស-ខ្មៅ ស្ថិត​ក្នុង​ឈុត​ឯក​សណ្ឋាន​សាលា​ជាមួយ​គ្នា​ ពាំនាំ​ចម្ងល់​ដល់​​​ប្រិយ​មិត្ត​ទាំង​ឡាយ​ថា​ចម្រៀងបែប​ណាដែលពួក​គេ​ទាំង​ពីរគ្រោង​នឹង​យក​មក​បម្រើ​អារម្មណ៍​របស់​គ្រប់​គ្នា​។ យ៉ាង​ណា​មិញ បន្ទាប់​ពីទុក​តែចម្ងល់ឱ្យ​អ្នកគាំទ្រទាំង​ឡាយ​រួច​ ទីបំផុត​តារា​ចម្រៀង​ទាំង​ពីរ​ដួង​ បានចេញ​សេច​ក្ដី​ប្រ​កាស​ជា​ផ្លូវ​ការ​នៅថ្ងៃទី១៣ ខែមករា ទាក់នឹង​នឹង​ព័ត៌​មានសហកា​រ​គ្នា​ដែល​ពួក​គេ​លួច​ធ្វើ​យ៉ាង​សម្ងាត់​តាំង​ពីចុង​ឆ្នាំមុន​ម្ល៉េះ។

បទ “Loveship” គឺ​ជា​ចម្រៀង​ចង្វាក់​​R&B ដែល​និពន្ធ​ និង​សរសេទំនុក​ច្រៀង​ដោយ​ Paul Kim ផ្ទាល់​។ ចម្រៀង​សហការរួម​មួយ​នេះ​គ្រោង​នឹង​បញ្ចេញ​ក្នុង​ទី​ផ្សារ​តន្ត្រី​នៅថ្ងៃទី២១ ខែមករាខាង​មុខ​។ កុំ​ភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​!

 

ប្រភព៖  soompi

(Number Of Views: 245 times)