ផលិត​កម្ម SM Entertainment ចេញ​សេច​ក្ដី​ប្រ​កាស​ពីការ​រៀប​ការ​របស់​ Chen ក្រុម EXO។

សួស្ដី នេះ​គឺ​ផលិ​តកម្ម SM Entertainment។

Chen បាន​ជួបមនុស្ស​ដែល​គេ​ស្រលាញ់​ ហើយ​គ្រោង​នឹង​រៀប​ការក្នុង​ពេល​ឆាប់​ៗ។ កូន​ក្រមុំ​គឺ​ជា​មនុស្សធម្មតា​ម្នាក់​ ហើយ​ពិធីរៀប​អាពាហ៍​ពិពាហ៍​គ្រោង​នឹង​ប្រារព្ធ​ឡើងជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ដោយ​មាន​ត្រឹម​តែ​គ្រួសារ បងប្អូន និង​មិត្ត​ជិត​ស្និត​ប៉ុណ្ណោះ​ដែល​ទៅចូល​រួម​។

ដោយ​គោរព្ធ​តាម​ការសម្រេច​ចិត្ត​របស់​គ្រួសារ​ទាំង​សងខាង​ ដែល​នឹង​រៀប​ចំពិធី​បែប​លក្ខណៈ​ផ្ទាល់​ខ្លួន​ ដូច្នេះ​ហើយ​សុំឱ្យ​អ្នក​គាំទ្រ​ទាំង​ឡាយ ក៏​ដូច​ជា​ក្រុម​អ្នក​សារព័ត៌​មាន​ជួយ​យោគ​យល់​។

Chen នឹង​នៅតែ​បន្ត​អាជីព​ជា​តារា​ចម្រៀង​ក្រោយ​ពេល​រៀប​ការ​រួច​។

យើង​សុំ​ឱ្យ​គ្រប់​គ្នា​ជួយជូនពរ​ Chen ចំពោះ​ដំណឹងលើក​នេះ​ផង។

អរគុណ“។

 

យ៉ាង​ណា​មិញ ប្រភព​ព័ត៌​មាន​មក​ពី​ផលិតកម្ម SM ក៏បាន​ប្រាប់​ទៀត​ដែរ​ថា គូដណ្ដឹង​របស់​ Chen កំពុង​មាន​ផ្ទៃពោះ ប៉ុន្តែ​ព្រោះអនាគត​កូនក្រមុំ​មិន​មែន​ជា​តារា​ ដូច្នេះ​ហើយ​ទើប​​ពួក​គេ​មិន​អាចប្រ​កាសរឿងលំអិត​ទាក់​ទង​នឹ​ងពេល​វេលា​ពពោះ ក៏​ដូច​ជា​ព័ត៌​មាន​ផ្សេង​ទៀត​បាន។

ដោ​យឡែក Chen ផ្ទាល់​ក៏​បាន​ប្រកាស​ប្រាប់​ពី​ដំណឹង​នេះ​តាម​រយៈ​សំបុត្រ​ ដោយ​ក្នុង​នោះ​មាន​អត្ថន័យ៖ “ខ្ញុំ​បាន​ធ្វើ​ការពិភាក្សា​ជាមួ​យ​ផលិត​កម្ម ក៏​ដូច​ជា​សមាជិក​រួម​ក្រុមចំពោះ​រឿងនេះ ខ្ញុំ​ចង់​ប្រកាស​ប្រាប់​លឿន​ជាង​នេះ​ ព្រោះ​វា​នឹង​មិន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​។ តែខ្ញុំ​មិន​អាច​ធ្វើ​តា​មគម្រោងដែល​​បាន​ត្រៀម​ជា​មួយ​ផលិត​កម្ម និង​សមាជិក​រួម​ក្រុម​បាន​ ព្រោះ​រឿង​ល្អ (ផ្ទៃ​ពោះ)​ ស្រាប់​តែកើត​​មានភ្លាមៗ​​ តែ​ទោះបីជា​យ៉ាង​ណា​ រឿង​ល្អ​មួយ​នេះ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​រឹត​តែ​ខ្លាំង​​”៕

 

ប្រភព៖  soompi

(Number Of Views: 5,360 times)