V  ក្រុម BTS  ត្រូវ​បាន​គេ​ស្គាល់​ច្បាស់នៅ​គ្រប់​ទិស​ទី​​ជា​បុរស​ដែល​ពូកែ​លែង​ម៉ូត​សម្លៀក​បំពាក់​ប្លែក​ផ្ទាល់​ខ្លួន​របស់​គាត់​ និង​សមត្ថភាព​របស់​គាត់​ក្នុង​ការ​ស្លៀក​ពាក់​ឈុត​ និង​ស្តាយ​សម​ទាំង​អស់​ឥត​ទាស់​ភ្នែក។ ចាប់​ពីការ​​ចោះ​ប្រហោង​នៅ​លើ​អាវយឺត​របស់​គាត់​រហូត​ដល់​ពាក់​សម្លៀក​បំពាក់​ប្រែនៗ​ ឥឡូវ​ V ក្រុម BTS ​មាន​គំនិត​ច្នៃ​ប្រឌិត​កាន់​តែល្អ​ប្រសើរ​ជាង​មុនទៅ​ទៀត​​។

ឱ្យ​តែ​បង្ហាញ​ខ្លួន​ក្នុង​ព្រលាន​យន្ត​ហោះម្តង​ៗ មនុស្ស​ក្នុង​ទីក្រុង​នោះ​តែង​លើក​មក​ដំណាល​ពី​ម៉ូត​សម្លៀក​បំពាក់​របស់​គាត់​ និង​ត្រូវ​បាន​គេស្គាល់​ជា “ម៉ូត​ស្រួល​ពាក់​ តែ​ទាន់​សម័យ​”។

តោះ​ប្រិយ​មិត្ត​មើល​ម៉ូត​ផ្សេងៗ​របស់ V តាម​រយៈ​តំណ​នៅ​ខាង​ក្រោម​៖

ខោ​រលុង​ប្រចាំត្រកូល​របស់​គាត់​ អាវ​យឺត​ឆ្នូតៗ​ ឬគ្រឿង​លម្អ​ខ្លួន​របស់​គាត់​ដូច​ជា​ចិញ្ចៀនសាមញ្ញ​​ ឬក្រវិល​ប៉ុន្មាន​គូ​ស្រដៀង​គ្នា​ ជាមួយ​នឹង​ពណ៌​សក់​របស់​គាត់​តែង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។

អ្នកណា​ក៏ដឹង​ដែរ​ថា V បាន​ដក​ពិសោធ​ស្តាយ​ និង​គ្រឿង​លម្អ​ខ្លួន​ផ្សេង​ៗ​អស់​ហើយ​។ យថា​ភាព​ និង​ទំនុក​ចិត្ត​របស់​គាត់​ក្នុង​វិស័យ​ម៉ូត​មិន​ត្រឹម​តែ​ជា​គំរូ​សម្រាប់ ARMYs ប៉ុណ្ណោះ ប៉ុន្តែ​តារា​ៗ​ក្នុង​សិល្បៈ​ដូច​គាត់ក៏​ចេញ​មុខ​សារ​ភាព​ថា V ជា​និមិត្ត​រូប​ស្តាយ​របស់​ពួក​គេ​ដែរ​។​

ដោយ​យើង​ដឹង​ថា តារា​ចម្រៀង​រូប​នេះ​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ យើង​នឹង​មិន​ភ្ញាក់​ផ្អើល​ឡើយ​ពេល​ឃើញ V ជាប់​លេខ ១ ដោយ​បានយក​ឈ្នះ​​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Nick Jonas, Harry Styles និង​សូម្បី​តែ​ Michael B Jordan ។ សូម​ចូល​រួម​អបអរ​ BTS V!

ប្រភព៖ allkpop

(Number Of Views: 3,323 times)