ទិន្នន័យ​ក្នុងលិខិតឆ្លងដែនរបស់​​ Chanyeol និង Sehun សមាជិក​ក្រុម EXO ថ្មីៗ​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ពេញអ៊ីន​ធឺ​ណេត​ព្រោះបុគ្គលិក​នៅព្រលាន​យន្ត​ហោះក្នុង​ប្រទេស​វៀត​ណាម។ យោងតាម​សារព័ត៌​មាន VnExpress បាន​ប្រាប់​ឱ្យ​ដឹង​ថា Chanyeol និង Sehun បានធ្វើ​ដំណើរ​ទៅដល់​ព្រលានយន្ត​ហោះអន្តរជាតិ​ Noi Bai នៅទីក្រុងហាណូយ នៅពី​យប់​ថ្ងៃ​តី១០ ខែមករា។ សមាជិក​ក្រុម EXO ទាំង​ពីររូប​បាន​ធ្វើ​ដំណើរទៅប្រទេស​វៀត​ណាម​ដើម្បី​ឡើង​ឆាក​តន្រ្ដី 2020 K-Pop Super Concert ដែល​ត្រូវ​បានរៀង​ចំឡើ​ងនៅទីក្រុងហាណូយ។

អំឡុង​ពេល​នៅព្រលាន​យន្ត​ហោះ បុគ្គលិក​ម្នាក់​ដែល​ប្រ​ចាំការនៅទីនោះ​បាន​លួច​ថតលិខិតឆ្លង​ដែន​របស់ពួកគេ​ បណ្ដាល​ឱ្យបែក​ធ្លាយ​ពេញ​បណ្ដាញ​សង្គម។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន​ បុគ្គលិក​រូប​នោះ​បាន​សរសេរ​សារ​អធិប្បាយ​ក្នុង​ Facebook ថា​ ពួកគគ្រាន់​តែ​ចង់​ផ្ញើ​រូប​នោះទៅឱ្យ​មិត្ត​ប៉ុណ្ណោះ មិនបាន​យក​វាទៅចែក​ចាយ​ក្នុងអ៊ីនធឺ​ណេត​ទេ​ ហើយ​ក៏​សូមទោស​ទៅកាន់​អ្នក​គាំទ្រ​របស់​ EXO។ ចាប់​តាំង​ពី​នោះ អាខោន​ Facebook នោះ​ក៏​បានដាក់​ក្នុង Private។ ដោយ​ឡែក​ ក្រៅ​ពី​រឿង​បែក​ធ្លាយ​ទិន្នន័យក្នុង​លិខិតឆ្លងដែនហើយ​ ក៏​នៅ​មាន​លេច​ឮព័ត៌មានថា​ មានមនុស្ស​ជាច្រើន​បាន​ប្រជ្រៀត​គ្នា​បង្ក​​ភាព​វឹកវរ និងអសុវត្ថិភាព​ អំឡុង​ពេល​​ Chanyeol និង Sehun បង្ហាញ​ខ្លួន​នៅព្រលាន​យន្ត​ហោះ៕

 

ប្រ​ភព៖  soompi

(Number Of Views: 5,614 times)