Park Bo Gum, Park So Dan, និង Byun Woo Seok នឹង​រួម​សហការ​គ្នា​ក្នុង​ខ្សែ​ភាព​យន្ត​ថ្មី​មាន​ចំណង​ជើង​ថា “Record of Youth” (ចំណង​ជើង​បក​ប្រែ)។ នៅ​ថ្ងៃទី១០ ខែមករា ប៉ុស្ដិ៍​ទូរទស្សន៍​ tvN បាន​ប្រ​កាស​ជា​ផ្លូវ​ការ​ថា​ តារា​សម្តែង​ទាំង​បី​ដួង​នឹង​បង្ហាញ​ក្នុង​ខ្សែ​ភាព​យន្ត​ថ្មី​ជា​មួយ​គ្នា។ ខាង​បណ្ដាញ​ទូរទស្សន៍​ប្រាប់​ថា “ខ្សែ​ភាព​យន្ត​ថ្មី​នឹង​ចាប់​ផ្ដើមថត​នៅពេល​តួអង្គ​រក​បាន​គ្រប់​ចំនួន​”។

“Record of Youth” គឺជា​ភាព​យន្ត​និយាយ​ពី​ខ្សែ​ជីវិត​របស់​យុវវ័យ​ដែល​ធំធាត់​ឡើង​ក្នុង​សង្គមជឿនលឿន ហើយ​វា​នឹង​ត្រូវ​ដឹក​នាំដោយ​ផលិ​ត​ករ Ahn Gil Ho និង​និពន្ធដោយ​ Ha Myung Hee។ ខ្សែ​ភាព​មួយ​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២០។ កុំ​ភ្លេច​រង់ចាំ​មើល​ទាំង​អស់​គ្នា​!

 

ប្រភព៖  soompi

(Number Of Views: 396 times)