អ្នកប្រើ​អ៊ីន​ធឺណេត​ជា​ច្រើន​កំពុង​ធ្វើ​ការ​រិះ​គន់​ចំពោះ​សម្លៀក​បំពាក់​របស់​ក្រុម  ITZY’ ដែល​ពួក​គេ​បាន​ស្លៀក​ពាក់​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ពាន​រង្វាន់ Gaon Music Chart Awards កាល​ពី​ពេល​ថ្មីៗ​នេះ​។

គេ​បាន​ឃើញ​ស្រី​ស្រស់​ទាំង​នេះ​​ចំហ​សាច់​មិន​ខ្លាច​នឹង​អាកាស​ធាតុ​ត្រជាក់​ ដោយ​ពាក់​ស្បែក​ជើងទាហាន​​កវែង​ និង​ឈុត​ឆើត​ភ្លឺ​ចាំង​។ ទោះ​ជា​យ៉ាង​ណា អ្នក​ប្រើ​អ៊ីន​ធឺណេត​យល់​ឃើញ​ថា​ ការ​ស្លៀក​ពាក់​បែប​នេះ​មិន​សូវ​មាន​ភាព​ទាក់​ទាញ​ដោយ​លើក​ឡើង​ថា៖

“ពួក​គេ​​ទំនង​រង​ឥទ្ធិពល​ពី​អ្នក​​ច្នៃ​ម៉ូត​មួយ​ចំនួន​របស់​ក្រុម Red Velvet..”។

“សម្លៀក​បំពាក់​នេះ​ជា​រឿង​មួយ​​ ប៉ុន្តែ​ស្តាយ​ទាំង​ស្រុង​ និយាយ​ទូទៅ​ គឺ អាក្រក់​មើល​ណាស់​”។

“តើ​គំនិត​ច្នៃ​ម៉ូត​របស់​ពួក​គេ​នៅ​អន់​”។

“ពួក​គេ​ស្រស់​ស្អាត​ ទាស់​តែ​សម្លៀក​បំពាក់​ទេ​”។

ចុះ​ប្រិយ​មិត្ត​វិញ​ យល់​យ៉ាង​ម៉េច​ដែរពី​សម្លៀក​បំពាក់​របស់​​ពួក​គេ​?

ប្រភព៖ allkpop

(Number Of Views: 6,753 times)