BTS ចាប់​ផ្ដើម​ដំណើរ​ផ្សព្វផ្សាយ​អាល់​ប៊ុម​ថ្មី​ជាមួយ​ឃ្លីបពញ្ញាក់​អារម្មណ៍​ដំបូង​របស់​ Suga ​មាន​ចំណង​ជើងថា “Shadow”។ តាមធម្មតា​ ឃ្លីប​ឃោសនា​ត្រូវ​ទម្លាក់​ក្រោយ​ពេល​ផ្ទាំង​រូប​ភាព​បាន​បញ្ចេញ​ ប៉ុន្តែ​នេះ​ជា​ទំនៀមទំលាប់​របស់​ BTS ដែល​បញ្ចេញ​ឃ្លីប​មុនពេល​ចេញ​ផ្ទាំង​រូប​ភាព​ ហើយ​ឃ្លីប​ពញ្ញាក់​អារម្មណ៍​ត្រូវ​បានបញ្ចេញ​ជា​ឃ្លីប​ចម្រៀង​ខ្លី​ម្នាក់​មួយៗ រហូត​ដល់​ក្លាយ​ជា​ការ​ណែនាំ​ចម្រៀង​ក្នុង​អាល់​ប៊ុម​ថ្មី​របស់​ពួកគេ​។ លើក​នេះ​ Suga គឺ​ជា​សមាជិក​ដំបូង​ដែល​ពាំនាំ​ឃ្លីប​មាន​ចំណង​ជើង​ថា “Shadow” មក​បម្រើ​អារម្មណ៍​របស់​ប្រិយមិត្ត​​។ ទស្សនា​ឃ្លីប​ខាង​ក្រោម​!

អាល់ប៊ុមថ្មី​របស់​ BTS ដែល​មាន​ឈ្មោះថា “Map of the Soul: 7” គ្រោង​នឹង​បញ្ចេញ​ក្នុងទីផ្សារ​តន្ត្រី​នៅ​ថ្ងៃទី២១ ខែកុម្ភៈ​៕

 

ប្រ​ភព៖  soompi

(Number Of Views: 1,919 times)