Mina ក្រុម TWICE នឹង​វិល​ត្រលប់​ទៅជួប​អ្នក​គាំទ្រ​ម្តង​ទៀត​បន្ទាប់ពី​ផ្អាក​ចេញសកម្មភាព​ជា​មួយ​ក្រុម​អស់​រយៈ​ពេល​ ៤ខែ។ នៅ​ថ្ងៃទី៨ ខែមករា ផលិ​ត​កម្ម JYP Entertainment បាន​ចេញ​សេច​ក្ដី​ប្រ​កាសថា “Mina មាន​គម្រោង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ពិសេស​ដែល​ផ្ដល់​នូវ​សេវាកម្មដដឹក​ជញ្ជូន​អាល់​ប៊ុម​ទៅកាន់អ្នក​ទិញ​“។ យោង​តាម​ការ​ប្រ​កាស​បានប្រាប់​ទៀត​ថា Mina នឹង​ចូល​រួម​កម្មវិធីជំនួប​អ្នក​គាំទ្រ​​មាន​ឈ្មោះថា “&TWICE” ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១ និងទី២ នៅ​ប្រ​ទេស​ជប៉ុន​។ នេះគឺ​ជា​ការ​បង្ហាញ​វត្ត​មាន​ជា​សាធារណៈ​លើក​ដំបូង​របស់​ Mina ក្នុងរយៈ​ពេល​៤ខែ ចាប់​តាំងពីបង្ហាញ​ខ្លួន​លើ​ក​ចុង​ក្រោយ​ក្នុង​កម្មវិធីជំនួប​អ្នក​គាំទ្រ​លើក​ទី​ ៤ មាន​ឈ្មោះថា “ONCE HALLOWEEN 2″។

ដោយ​ឡែក​ កាលពី​ខែសីហា​ ខាងផលិត​កម្ម JYP បាន​ផ្ដល់​ជា​ដំណឹង​ទាក់​ទង​នឹង​ជំងឺ​ផ្នែក​ស្មារតី​របស់​ Mina ដែលជា​ហេតុ​ធ្វើ​ឱ្យ​នាង​ត្រូវ​ផ្អាក​ចេញសកម្មភាព​ផ្សព្វ​ផ្សាយ​ទាំង​ឡាយជាមួយ​ក្រុម​ដើម្បី​មើល​ថែសុខ​ភាព។ ចាប់​តាំង​ពី​ពេលនោះ Mina បានតែ​បង្ហាញ​ខ្លួន​ក្នុង​ចម្រៀង​នៃអាល់​ប៊ុ​មទី៨ របស់​ TWICE តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ ទោះបីគ្មានវត្ត​មានរបស់​ Mina ប៉ុន្តែ TWICE នៅតែ​មមាញឹក​ខ្លាំង​ជាមួយ​ការ​ផ្សព្វ​ផ្សាយ​របស់​ពួ​កគេ​ទាំង​ក្នុងប្រទេ​ស​កូរ៉េ ទាំង​ក្រៅ​ប្រទេស៕

ប្រភព៖  soompi

(Number Of Views: 993 times)