ទាំង​អ្នក​ប្រើ​អ៊ីន​ធឺណេត​ និង​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រក​ឃើញ​សញ្ញា​មួយ​ក្នុង​ឡូហ្គោ​ និង​រូប​ភាព​ឃោសនា​មួយ​ចំនួន​ក្រោយ​បង្អស់​របស់​ក្រុម​ BTS ។

នៅ​ព្រឹក​ថ្ងៃ​នេះ ក្រុម BTS បាន​បង្ហាញ​នូវ​ផែន​ទី​ពី​ការ​វិល​វិញ​របស់​ពួក​គេ​ដោយ​មាន​ដាក់​ទីក្រុង​មួយ​ចំនួន​ដូច​ជា​ ទីក្រុង​ឡុង​ដ៍​ ទីក្រុង​ Berlin, Buenos Aires, សេអ៊ូល​ និង​ទីក្រុង​ New York ។​

អ្នក​ប្រើ​អ៊ីន​ធឺណេត​ជា​ច្រើន​បាន​​ភ្ជាប់​ចំណុច​ទីក្រុង​នីមួយៗ​ដែល​ដាក់​បញ្ចូល​ក្នុង​ផែន​ទី​នេះ​ដើម្បី​ឱ្យ​ចេញ​ជា​លេខ ៧​។ អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​និមិត្ត​រូប​ និង​គម្រោង​អាថ៌កំបាំង​នេះ​ ហើយ​ការ​ទន្ទឹង​រង់​ចាំ​ចង់​ឃើញ​ក្រុម​នេះ​វិល​វិញ​ក៏​កាន់​តែ​កើន​ឡើង​ទ្វេដង​។​

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ម៉េច​ដែរ​?

ប្រភព៖ allkpop

(Number Of Views: 2,965 times)