Lee Hi ដើរ​ចេញ​ពី​ផលិត​កម្ម YG Entertainment មែន​ទែន​ហើយ​។ នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ផលិតកម្ម​នេះ​បាន​ប្រកាស​ថា កុង​ត្រា​របស់នាង​ជាមួយ​ភ្នាក់​ងារ​នេះ​ជិត​ផុត​កំណត់​ ហើយ​ពួក​គេ​នឹង​មិន​បន្ត​កុង​ត្រា​ថ្មី​ទៀត​ទេ​។ ភ្នាក់​ងារ​នេះ​បាន​លើក​ឡើង​ថា “ដោយ​កុង​ត្រា​របស់​នាង​ជិត​ផុត​កំណត់​ និង​បន្ទាប់ពី​ការ​ពិភាក្សា​គ្នា​ជាមួយ​នឹង​ Lee Hi យើង​បា​ន​សម្រេច​ចិត្ត​ដើរ​ផ្លូវ​រៀង​ខ្លួន​ដោយ​រីករាយ​”។

Lee Hi បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ YG Entertainment បន្ទាប់​ពី​បាន​គ្រង​តំណែង​លេខ ២ ក្នុង​កម្មវិធី ‘K-Pop Star Season 1’ របស់​ទូរទស្សន៦ SBS ក្នុង​ឆ្នាំ២០១១។ ព័ត៌មាន​ផ្សេង​បាន​ប្រាប់​ថា ថ្មីៗ​នេះ Lee Hi បាន​អបអរ​ខួប​ ៧ ឆ្នាំ​របស់​នាង​ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ដំបូង​​៕

ប្រភព៖ allkpop

(Number Of Views: 1,691 times)