Changmin ក្រុម TVXQ កំពុង​មាន​ទំនាក់​ទំនង​ស្នេហ៍! យោង​តាម​សារព័ត៌​មាន​ SPOTV NEW ចេញ​ផ្សាយ​នៅ​ថ្ងៃទី១០ ខែធ្នូ បាន​ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន Changmin កំពុង​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​អាយុ​ក្មេង​ជាង​គាត់​។ យោង​តាម​របាយ​ការណ៍​បាន​បង្ហើប​ប្រាប់​ទៀត​ថា ពួក​គេ​ទាំង​ពីរ​ស្គាល់​គ្នា​តាមរយៈ​មិត្ត​ភ័ក្ត​ ហើយ​បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​។

ជា​ការ​ឆ្លើយ​តប​ទៅនឹង​ព័ត៌​មាននេះ​ ផលិត​កម្ម SM Entertainment ក៏​បាន​ប្រ​កាស​ដែរ​ថា “Changmin កំពុងមានទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​មនុស្ស​ស្រី​ដែល​មិន​មែន​ជា​តារា​ម្នាក់​​”។ ដោយ​ឡែក ទោះ​បី​ TVXQ ខាន​ចេញ​អាល់​ប៊ុមយូរ​ក៏​ពិត​មែន​ ប៉ុន្តែ​សមាជិក​ទាំងពីររូប​មាន​ការ​មមាញឹក​រៀងៗ​ខ្លួនជាមួយ​ការ​ថត​កម្មវិធីកម្សាន្ត​នានា ហើយ​បច្ចុប្បន្ន​Changmin កំពុងបង្ហាញវត្ត​មាន​ក្នុ​ងកម្មវិធីកម្សាន្ត​ឈ្មោះ​ថា “Manners of Taste” របស់​ប៉ុស្ដិ៍​ទូរទស្សន៍​ JTBC៕

 

ប្រភព៖  soompi

(Number Of Views: 866 times)