នៅ​ថ្ងៃទី៣០ ខែធ្នូ លោក Heo Min Heoi ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ CJ ENM បាន​ធ្វើ​សន្និសីទ​ ដោយ​លើក​យក​នូវ​ពាក្យ​សូមទោស​ទាក់​ទង​នឹង​រឿង​អាស្រូវ​ស៊ី​សំណូក​របស់​កម្មវិធី “Produce 101″។ ព្រម​ជាមួយគ្នា​នឹង​ពាក្យ​សូម​ទោស គាត់​បាន​ពាំនាំ​ដំណឹង​ល្អ​មក​ប្រាប់​គ្រប់​គ្នា​ថា “យើង​នឹង​នៅតែ​ជ្រោម​ជ្រែង​ក្រុម IZ*ONE និង X1 ឱ្យ​អស់​ពីលទ្ធ​ភាព​តាម​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ឱ្យ​ពួកគេ​បន្ត​សកម្មភាព​បាន​។ ខណៈ​ដែល​សមាជិក​ទាំង​អស់​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដ៏​សែន​កក់​ក្ដៅពីហ្វេន​ក្លឹប យើង​បា​ន​ពិភាក្សា​គម្រោង​សកម្មភាព​ផ្សព្វ​ផ្សាយ​ការ​វិល​វិញ​របស់​ពួក​គេ​នៅពេល​ខាង​មុខ​”។

លោក​ Heo Min Heoi បន្ត​ថា “Mnet នឹងលះបង់រាល់ប្រាក់ចំណេញដែលទទួលបានតាមរយៈសកម្មភាពនាពេលអនាគតរបស់ក្រុមទាំងពីរ។ យើង​នឹង​អនុវត្ត​ជាការ​ផ្ដល់​សំណង​សម្រាប់​ការ​ខូច​ខាត​ឱ្យ​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ រឿង​ដែល​បានកើត​ឡើង​គឺ​ជា​កំហុស​របស់​ពួកយើង​ ហើយ​​វា​មិន​ជាប់​ទាក់​ទង​និង​សមាជិក​ក្រុម​ចម្រៀង​ទាំង​នេះ​ទេ​។ យើង​សុំ​ឱ្យ​គ្រប់​គ្នា​ជួយ​​ការពារ​ពួកគេ​ផង​”។

 

ប្រ​ភព៖  soompi

(Number Of Views: 431 times)