នៅ​ថ្ងៃទី៣០ ខែធ្នូ ផលិត​កម្ម JYP Entertainment បាន​ចេញ​សេច​ក្ដី​ប្រ​កាស​ថា​៖

សួ​ស្ដី​ នេះ​គឺ​ផលិ​តកម្ម JYP

នេះ​ជា​សេច​ក្ដី​ប្រ​កាស​ទាក់ទង​នឹង​​វត្ត​មាន​របស់​ Yugyeom ក្រុម GOT7 ដែល​មិន​អាច​ចូល​រួមក្នុ​ង​​សកម្មភាព​ជា​មួ​យ​ក្រុម​បាន​ព្រោះមាន​បញ្ហាសុខ​ភាព​។

_ការ​ថត​សាក​ល្បង​​ និង​ហាត់សម​សម្រាប់​កម្មវិធី MBC Music Festival គ្រោង​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី៣០ និង ៣១ (ថ្ងៃចន្ទ និង​ថ្ងៃអង្គា)។

ដោយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ Yugyeom គួរ​តែ​សម្រាក​ និង​ផ្ដោត​តែ​លើ​ការ​ព្យាបាល​ ហើយ​ការ​សម្រេច​មួយ​នេះ​​ត្រូវ​អនុម័ត​ឡើង​ដោយ​យកបញ្ហា​សុខ​ភាព​ជា​ចំបង​ ដូច្នេះ​ហើយ​យើង​សូម​ឱ្យ​គ្រប់​គ្នា​ជួយ​អធ្យាស្រ័យ​។

យើង​សូម​ទោស​ចំពោះ​ការ​ធ្វើ​ឱ្យ​ខក​ចិត្តរបស់​អ្នក​គាំទ្រ​ទាំង​ឡាយ​ដែល​បាន​រង់​ចាំ

យើង​នឹងចាត់​ទុក​សុខ​ភាព​តារា​របស់​យើង​ជា​រឿង​សំខាន់​ និង​ជួយ​ឱ្យ​គេ​ឆាប់​ជា​

អរគុណ៕

 

ប្រភព៖  soompi

(Number Of Views: 433 times)