ចម្រៀង​ទី​៣ របស់​ផលិ​តកម្ម SM Entertainment សម្រាប់​គម្រោង​ “STATION X 4 LOVEs for Winter (2019 SMTOWN Winter)” បាន​ប្រកាស​ឱ្យ​ដឹង​ហើយ​! លើក​នេះ​ Kim Heechul ក្រុម Super Junior និង Lee Soo Geun នឹង​សហកា​គ្នា​​ដើម្បី​បញ្ចេញ​ចម្រៀង​រួម​មាន​ចំណង​ជើង​ថា “White Winter”។

ចម្រៀង​ថ្មី​មួយ​នេះ​គឺ​ជា​​បទ​ដែល​​ដកស្រង់ពីបទ​ចាស់​នៃឆ្នាំ ៩០ របស់​កូរ៉េ​ ដោយ​មាន​ចំណង​ជើង​ដូច​គ្នា​។ ក្រៅពីដំណឹង​ល្អ​មួយ​នេះ​ អ្វី​ដែលធ្វើ​ឱ្យគ្រប់​គ្នា​ភ្ញាក់​ផ្អើល​នោះគឺ​ ក្រុម​ចម្រៀង​នារី ITZY នឹង​បង្ហាញ​ខ្លួន​ក្នុង​វីដេអូចម្រៀង​ថ្មី​របស់​ Heechul និអ Lee Soo Geun។ យ៉ាង​ណា​មិញ ចម្រៀង​រួម​ថ្មី​គ្រោង​នឹង​បញ្ចេញ​​នៅ​ថ្ងៃទី១៥​ ខែធ្នូ​ឆាប់​ៗ​ខាង​មុខ​នេះ​៕

 

ប្រ​ភព៖  soompi

(Number Of Views: 348 times)