អាល់​ប៊ុម​ទោល​ថ្មី​ចេញ​នា​ពេល​ខាង​មុខ​របស់​ក្រុម Momoland  នឹង​មាន​ចំណង​ជើង​ថា ‘Thumbs Up’! នេះ​បញ្ជាក់​ពីការ​វិល​វិញ​ដំបូង​របស់​ក្រុម​ចម្រៀង​ស្រីនេះ​បន្ទាប់​ពី​ពួក​គេ​បាន​ស្ងប់​ស្ងាត់​រយៈ​ពេល ៩ ខែ ក៏​ដូ​ច​ជា​ការ​វិល​វិញ​ដំបូង​បន្ទាប់​ពី​ការ​ចាក​ចេញ​របស់ Yeonwoo និង​ Taeha។ បទ​ចម្រៀង​វិល​វិញ​របស់​ពួក​គេ​ក៏មាន​ចំណង​ជើ​ង​ថា ‘Thumbs Up’ ដោយ​វា​ជាប​ទ​មាន​ចង្វាក់រាំបែប​ Newtro ញាក់​ល្មម​អាច​ឱ្យ​គ្រប់​គ្នា​ចង់​រាំតាមបាន​​។

សូម​បន្ត​តាម​ដាន​ពី​ការ​វិល​វិញ​របស់​ក្រុម​នេះ​ដែល​មាន​សមាជិក​តែ ៦ នាក់​ជាមួយ​នឹង​ ‘Thumbs Up’ ដោយ​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩​ វេលា​ម៉ោង ៦ ល្ងាច​!

ប្រភព៖ allkpop

(Number Of Views: 248 times)