អ្នកប្រើ​ប្រាស់​អ៊ីន​ធឺណេត​មួយ​ចំនួន​បាន​សម្គាល់​ឃើញ​ RM ក្រុម BTS ពាក់​នាឡិកា​ដ៏​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់​ទាញ​នៅ​លើ​ក​ដៃ​របស់​គាត់​។ គាត់​មើល​ទៅស៊ី​វិល័យ​ ពេលដែល​ពាក់​នាឡិកា​នោះ​។ ARMYs បាន​ទទួល​ស្គាល់​ថា​ គ្រឿង​លម្អ​ខ្លួន​នេះ​ថ្លៃ​​ និង​ជា​របស់​ល្អ​​ប្រណិត​! គេបាន​ឃើញ RM ពាក់​នាឡិកា Patek Philippe នៅ​ដៃ​របស់​គាត់​យូរហើយ​!

នាឡិកា Patek Philippe តម្លៃប្រហែលពី​ 13,000 ដុល្លារ ទៅ 24 លាន​ដុល្លារ​ ដោយ​ផ្អែក​លើ​ស្តាយ​របស់​នាឡិកា​។ នាឡិកា Patek Philippe របស់ RM ជា​ម៉ូឌែល Nautilus និង​លក់​រាយ​ក្នុង​តម្លៃ 45,699 ដុល្លារ​។ ទោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​មនុស្ស​ជា​ច្រើន​ចង់​បាន​នាឡិកា​នេះ តម្លៃ​វា​អាច​ឡើង​ទៅ 75,000 ដុល្លារ​​។​

អ្នកប្រើ​អ៊ីន​ធឺណេត​នៅ​កូរ៉េ​ជា​ច្រើន​ភ្ញាក់​ផ្អើល​នឹង​ RM ដែល​ពាក់នាឡិកា​ដ៏​សែន​ថ្លៃ​នេះ​! ប្រាកដ​ណាស់​ វា​មើល​ទៅ​ស៊ី​វិល័យ និង​ទាក់​ទាញ​!

ខណៈ​មតិ​ជា​ច្រើន​ទៀត​ថា ​វា​ជា​រឿង​ធម្មតា​ទេ ដោយថា ពួកគេ​​មិន​ភ្ញាក់​ផ្អើល​ទេ ព្រោះ​គិត​ពី​កេរ្តិ៍​ឈ្មោះ​របស់​ក្រុម BTS ពួក​គេ​អាច​ទិញ​នាឡិក​ទំនើប​ៗ​ទាំង​អស់​ពាក់​បាន​!

ប្រភព៖ koreaboo

(Number Of Views: 9,339 times)