យោង​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​សារព័ត៌​មាន​ Sport Chosun បាន​ប្រាប់​ឱ្យ​ដឹង​ថា កុង​ត្រា​រវាង​ Kim Soo Hyun និង​ផលិ​តកម្ម KeyEast នឹង​ត្រូវ​អស់​សពុល​ភាព​នៅ​ចុង​ខែធ្នូនេះ​។ យ៉ាង​ណា​មិញ Kim So Hyun សម្រេច​ចិត្ត​មិនបន្ត​កុង​ត្រា​ ហើយ​គ្រោង​បង្កើត​ផលិត​កម្ម​ផ្ទាល់​ខ្លួន​។ មើល​ទៅហាក់​ដូច​តារា​សម្តែង​ប្រុស​រូប​នេះ​នឹងចាកចេញពី​ផលិ​តកម្ម​ដែល​គ្រប់​គ្រង​គេ​អស់រយៈ​ពេល​ ១២ឆ្នាំ។

ដោយ​ឡែក​ Kim Soo Hyun ទើប​តែ​បញ្ចប់​កាតព្វ​កិច្ច​យោធា​កាល​ពីពេល​ថ្មីៗ​នេះ​​ ហើយ​គេ​គ្រោង​នឹង​បង្ហាញខ្លួន​ក្នុង​គម្រោង​ថត​ខ្សែ​ភាព​យន្ត​ថ្មី​ដែល​មានចំណង​ជើង​ថា “I’m A Psycho But That’s Okay”។​ នេះ​គឺ​ជា​គម្រោង​ភាព​យន្ត​ភាគ​ដំបូង​ចាប់​តាំង​ពី​គេ​បង្ហាញ​វត្ត​មានក្នុង​រឿង “The Producers” កាល​ពី​ឆ្នាំ២០១៥៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 981 times)