ថវិកា​សរុប​ដែល​ DANITYs បាន​បរិច្ចាគ​តាំង​ពី​ឆ្នាំ២០១៧ បាន​ធ្វើ​ឱ្យ​កក្រើកពេញ​​ក្នុង​បណ្តាញ​សង្គម​។ Kang Daniel បាន​អបអរ​ខួប​កំណើត​របស់​គាត់​កាល​ពីថ្ងៃទី១០ ខែធ្នូ និង​ដូច​ជា​ពីរ​ឆ្នាំ​មុន​ដែរ  ជា​ថ្មី​ម្តង​ទៀត​ DANITYs បាន​បរិច្ចាគ​ថវិកា​ជួយដល់​មូលនិធិ​សប្បុរស​ធម៌​ដោយ​ដាក់​ឈ្មោះ​របស់​គាត់​ជំនួស​ឱ្យ​ការ​ផ្ញើ​កាដូ​ឱ្យ​គាត់​។​

ក្នុង​ឆ្នាំ២០១៧ DANITYs  បាន​បរិច្ចាគថវិកា​​ចំនួន 95,156,427 វ៉ុន​ (ស្មើ​នឹង 79,753 ដុល្លារ​) ។ ក្នុង​ឆ្នាំ២០១៨ ពួក​គេ​បាន​បរិច្ចាគ 100,305,210 វ៉ុន​ (ស្មើ​នឹង​ 84,069 ដុល្លារ​) ។

គ្រាន់​តែ​ក្នុង​ឆ្នាំ២០១៩ នេះ ពួក​គេ​បាន​បរិច្ចាគ​ថវិកា​ចំនួន 484,568,035 វ៉ុន​ (ស្មើ​នឹង​ 406,191 ដុល្លារ​) ។ សរុប DANITYs បាន​ឧបត្ថម្ភ​ថវិកា​ទាំងអស់ 680,029,672 វ៉ុន​ (ស្មើ​នឹង 569,907 ដុល្លារ​) ដល់​មូលនីធិ​សប្បុរស​ធម៌​។

ថវិកា​ដែល​ពួក​គេ​បាន​បរិច្ចាគ​នេះ​បាន​ឱ្យ​ទៅ​អង្គ​ភាព​ផ្សេងៗ​ដែលយក​ទៅ​​ជួយ​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នៅ Pohang ឧបត្ថម្ភ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ ផ្គត់​ផ្គង់​ចន្លុះ​ដល់​គ្រួសារ​ទទួល​បាន​ប្រាក់​ចំណូល​ទាប​ និង​រក​ផ្ទះ​ថ្មី​សម្រាប់​ឆ្មា​អនា​ថា​៕

ប្រភព៖ koreaboo

(Number Of Views: 604 times)