ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពាក់​ព័ន្ធ​នឹង​ Jungkook សមាជិក​ក្នុង​ក្រុម​ចម្រៀង​ប្រុស BTS ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាត់​ទោស​។ យោង​តាម​ស្ថានីយ​ប៉ូលីស​នៅ Seoul Yongsan ឱ្យដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កន្លង​ទៅ​របស់ Junkook ត្រូវ​បាន​បញ្ជូន​ទៅកាត់​ទោស​ហើយ​។

ដូច​សេចក្តីរាយការណ៍​កន្លង​ទៅ Jungkook ជា​អ្នក​ខុស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍រវាង​​រថយន្ត និង​រថយន្ត​​មួយ​ដែល​បាន​កើត​ឡើង​នៅ​ម៉ោងប្រមាណ​ជា ៤ ព្រឹក​កាល​ពីថ្ងៃទី៣១ ខែតុលា​។ គាត់​បាន​បើក​ឡាន​រា​ទៅ​បុក​ឡាន​តាក់​ស៊ី​មួយ​ ហើយ​តារា​ចម្រៀង​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​ គាត់​បាន​បំពាន​ច្បាប់​ចរាចរណ៍​ ដោយ​បាន​បំភ្លឺ​នៅកន្លែង​កើត​ហេតុ​ និង​ក៏បាន​ដោះ​សាយ​ជាមួយ​ជន​រង​គ្រោះ​ដែរ​៕

ប្រភព៖ allkpop

(Number Of Views: 7,614 times)