Suga ក្រុម BTS នឹងមានវត្តមានក្នុងអាល់ប៊ុមចេញនាពេលខាងមុខរបស់ Halsey
តារាចម្រៀងសញ្ជាតិអាមេរិក Halsey បានប្រាប់ថា Suga សមាជិកក្នុងក្រុម BTS នឹងមានវត្តមានក្នុងចម្រៀង ១ បទក្នុងអាល់ប៊ុម ‘Manic’ ចេញនាពេលខាងមុខរបស់នាង។ តារាចម្រៀងស្រីរូបនេះបានប្រាប់ពីការសហការជាមួយគ្នានេះនៅក្នុងវីដេអូមួយដែលបានបង្ហោះក្នុងគណនីធ្វីតធឺ។
January 17, 2020 pic.twitter.com/QTNtI9Wt5A
— h (@halsey) December 3, 2019
ក្រោយមក នាងបានលើកមកនិយាយពីការសហការជាមួយគ្នានេះនៅក្នុងការផ្សាយផ្ទាល់តាមអនឡាញ និងបានបង្ហាញពីការគាំទ្ររបស់នាងចំពោះលោក Suga។
OMG SO HALSEY REALLY INCLUDED SUGA IN HER ALBUM ,,, IM SO HAPPY pic.twitter.com/sLoMB5hY42
— May 💫 jin ♡ (@Btsmaykoook) December 3, 2019
គូសបញ្ជាក់ផងដែរ Halsey និង BTS បានសហការជាមួយគ្នាបានយ៉ាងល្អនៅដើមឆ្នាំនេះសម្រាប់បទចម្រៀងរបស់ក្រុម BTS មានចំណងជើងថា ‘Boy With Luv’ ដូច្នេះ អ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំដោយក្តីរំភើបចំពោះកិច្ចសហប្រតិបត្តិការថ្មីមួយនេះ។ ប្រិយមិត្តរំភើបនឹងដំណឹងនេះដែរទេ?
ប្រភព៖ allkpop