បន្ទាប់​ពី Yeri  ក្រុម Red Velvet បាន​ក្លាយ​ជា​ម៉ូឌែល​សម្រាប់​សម្លៀក​បំពាក់​កីឡា​យីហោ ‘New Balance’ រូប​ភាព​ប៉ុន្មាន​សន្លឹក​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​នាង​ត្រូវ​​​បាន​ទស្សនា​វដ្តី ‘High Cut’  ចេញ​ផ្សាយ​ក្នុង​អត្ថ​បទ​​សម្រាប់​ខែធ្នូ​!

តាម​រយៈ​រូប​ភាពថត​ម្នាក់​ឯង​​គួរ​ឱ្យ​ទាក់​ទាញ​របស់​នាង​​ Yeri បាន​បង្ហាញ​នូវ​អាកប្បកិរិយា​ជា​នារី​សុទ្ធ​សាធ​ ដោយ​លេង​ស្តាយ​សក់​ក្រង​ពណ៌​ត្នោត​លាយ​ខ្មៅ​ លម្អ​ដោយ​គ្រឿង​លម្អ​ខ្លួន​​នៅ​ទសវត្សរ៍​ឆ្នាំ៩០។ ក្នុង​បទ​សម្ភាសន៍​បន្ទាប់​ Yeri បាន​និយាយ​ថា “គ្មាន​នរណា​ម្នាក់​មាន​ទឹក​មុខ​រីករាយ​ និងសប្បាយ​ចិត្ត​គ្រប់​ពេល​បាន​ឡើយ​ ប៉ុន្តែ​ខ្ញុំខំប្រឹង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​វិស័យ​នេះ​ដែល​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​។ ពេល​ដែល​ខ្ញុំ​និយាយ​ទៅ​ខ្លួន​ឯង​ថា ខ្ញុំ​គួរ​សប្បាយ​រីករាយ​ និង​មាន​ថាម​ពល​ពេញ​លេញ​ ខ្ញុំ​ពិត​ជា​មិន​មាន​អារម្មណ៍​សោក​សៅ​យ៉ាង​ងាយ​ទេ​។ ពេល​ដែល​ខ្ញុំ​អស់​កម្លាំង​ពី​ខ្លួន​ អ្នក​គាំទ្រ​របស់​យើង​គឺជា​ប្រភព​នៃ​កម្លាំងដ៏​អស្ចារ្យ​​មួយ​។ ពួក​គេ​បាន​បន្សល់​ទុកនូវ​សារ​លើក​ទឹក​ចិត្ត​តាម​បណ្តាញ​សង្គម​ ឬតាម​រយៈ​សំបុត្រ​សរសេរ​ដោយ​ដៃ​ ហើយ​ពាក្យ​សម្តី​របស់​ពួក​គេ​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​។ ខ្ញុំ​ជា​ញឹក​ញយ​ចំណាយ​ពេល​អាន​សារ​របស់​អ្នក​គាំទ្រ​ព្រោះ​តែ​ហេតុ​នេះ​”។

តារា​ចម្រៀង​រូប​នេះ​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ៗ​ថា  Kim Ye Rim (ឈ្មោះ​ពិត​របស់ Yeri) នៅ​តែ​ដដែល​គ្មាន​ផ្លាស់​ប្តូរ​សោះ ដោយ​ថា “ខ្ញុំ​នៅ​តែ​មិន​ចូល​ចិត្ត​អាហារ​ដែល​ខ្ញុំ​តែង​តែ​មិន​ចូល​ចិត្ត ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពេញ​ចិត្ត​អាហារ​ដែល​ខ្ញុំ​តែង​តែ​ចូល​ចិត្ត​ ហើយ​លក្ខណៈ​សម្បត្តិ​របស់​ខ្ញុំ​នៅ​តែ​ដដែល​ដូច​មុន​។ ខ្ញុំ​ចូល​ចិត្ត​ខ្លួន​ខ្ញុំ​អីចឹង​ មិន​មែន​ជា​បុគ្គល​ម្នាក់​ដែល​ព្យាយាម​ធ្វើ​ជ្រុល​ពេក​ ឬដក​អ្វី​ចេញ​ពីខ្លួន​ខ្ញុំ​ឡើយ​៕

ប្រភព៖ allkpop

(Number Of Views: 441 times)