V សមាជិក​ក្នុង​ក្រុម​ BTS ត្រូវ​បាន​គេ​ស្គាល់​ជា​បុរស​មាន​រូប​រាង​សង្ហា​គួរ​ឱ្យ​ស្រឡាញ់ និង​តែង​បញ្ចេញ​កាយ​វិការ​ឡិក​ឡក់​នៅ​ក្រៅ​​ឆាក​ ប៉ុន្តែ​នៅ​លើ​ឆាក​ គាត់​ជា​តារា​ចម្រៀង​អាជីព​ដ៏អស្ចារ្យ​​ដែល​អាច​អន្ទង​ចិត្ត​ទស្សនិក​ជន​ជា​ច្រើន​​ឱ្យ​​ចាប់​អារម្មណ៍​នឹង​គាត់​ខ្លាំង​​។

 

 

ថ្មីៗ​នេះ គេហ​ទំព័រ​សារ​ព័ត៌មាន​អនឡាញ​ឈ្មោះ “theqoo” បាន​ចេញ​ផ្សាយ​ពី​ ទ្វិក​ភាព (លក្ខណៈ​ពីរ​ផ្ទុយ​គ្នា​) ​របស់ V ម្តង​ទៀត​ ហើយ knets បាន​នាំ​គ្នា​បញ្ចេញ​ប្រតិកម្ម​របស់​ពួក​គេ​ទៅ​នឹង​ សន្លឹក​រូប​ភាព​ ដែល​បាន​បង្ហោះ​ ដែល​បង្ហាញ​ពីភាព​ខុស​គ្នា​រវាង​​ “Bu”(부) និង​ “V”(뷔) ។​

តោះ​ប្រិយ​មិត្ត​មើល​លក្ខណៈ​ពីរ​ដោយ​ឡែក​ពី​គ្នា​របស់​គាត់​នៅ​ខាង​ក្រោម​៖​

ខណៈ​ លក្ខណៈ​ពីរ​ផ្ទុយ​គ្នា​មិន​មែន​ V មាន​តែ​ម្នាក់​ឯង​ អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​មាន​ភាព​លេច​ធ្លោ​នោះ​គឺ​​សមត្ថ​ភាព​​ដែល​គាត់​អាច​បង្ហាញ​លក្ខណៈ​ផ្ទុយ​គ្នា​នេះ​នៅ​លើ​ឆាក​។ យើង​បាន​ឃើញ​គាត់​ផ្លាស់​ប្តូរ​ពី​ ទឹក​មុខ​ស្អាត​គួរ​ឱ្យ​ក្រាញ់​ ទៅ​ជា​ ទឹក​មុខ​ម៉ឺង​មាត់​ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ក្នុង​ឱកាស​ជា​ច្រើន​ ហើយ​បន្ទាប់​ពី​ឃើញ​គាត់​ធ្វើ​អីចឹង​សឹង​ធ្វើ​ឱ្យ​យើង​ដក​ដង្ហើម​លែង​ដល់​គ្នា​ម្តង​ៗ​។​

លក្ខណៈ​ពីរ​ផ្ទុយ​គ្នា​របស់​ V នេះគឺជា​ចំណុច​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​វីដេអូ​ទាំង​នេះ​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍ MMA ឆ្នាំ២០១៩​៕

ប្រភព៖ allkpop

(Number Of Views: 3,338 times)