ទីបំផុត​ CL ជិតវិល​ត្រលប់ចូល​ក្នុ​ងឧស្សា​ហកម្មតន្ត្រី​កូរ៉េ​វិញ​ហើយ​។ កាល​ពី​ដើម​ខែវិច្ឆិកានេះ​ CL បានចាក​ចេញពី​ផលិ​តកម្ម YG Entertainment ដោយ​ស្ថាពរ​ បន្ទាប់ពី​កុង​ត្រា​អស់​សពុល​ភាព​។

តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​បង្ហោះ​ឃ្លីប​ដែល​មាន​ចំណងជើង​ថា “In The Name of Love” ក្នុងអាខោន​ YouTube និងអាខោន​អ៊ីន​ស្តា​ក្រាម​របស់​នាង​ ដែល​ឃ្លីបនោះគឺ​ជា​ឃ្លីប​ពញ្ញាក់​អារម្មណ៍ស​ម្រាប់​ចម្រៀងថ្មី​។

អាល់​ប៊ុម​ដែល​មាន​ឈ្មោះថា “In The Name of Love” នឹង​រៀប​រាប់​ពីបទ​ពិសោធន៍​ជីវិត​ដែល​នាង​បាន​ជួប​ប្រទះ​ចាប់​តាំង​ពី​ក្រុម 2NE1 ត្រូវ​បានរម្សាយ​។ យ៉ាង​ណាមិញ អាល់​ប៊ុម​ថ្មី​របស់​ CL មាន​ផ្ទុក​ចម្រៀង​ទាំង​អស់​ ៦បទ ហើយ​នាង​គ្រោង​នឹង​ចាប់​ផ្ដើម​បញ្ចេញបទ​ថ្មីរបស់​នាង​នៅ​ថ្ងៃទី៤ ខែធ្នូ។ កុំ​ភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​!

ប្រ​ភព៖  koreaboo

(Number Of Views: 603 times)