នៅ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ផលិ​តកម្ម C-Jes Entertainment បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​សារព័ត៌​មាន​ថា “Jaejoong គ្រោង​នឹង​បញ្ចេញ​អាល់​ប៊ុម​ថ្មី​នៅ​ពាក់​កណ្ដាល​ខែមករា នៅ​ឆ្នាំ​ក្រោយ​ ហើយ​ព្រម​ជាមួយ​គ្នា​នោះ គេ​នឹង​ពាំ​នាំដំណើរ​ប្រ​គំតន្ត្រីទេសចរណ៍​ទៅ​កាន់​ប្រទេសជុំ​វិញ​អាស៊ី ក្នុ​ងនាម​ជា​អ្នក​ចម្រៀង​ទោល​”។

មានន័យ​ថា នេះ​ជា​ការ​វិល​វិញ​លើក​ដំបូង​របស់​ Jaejoong ក្នុង​រយៈ​ពេល​ ៤ឆ្នាំ ចាប់​តាំង​ពី​បាន​បញ្ចេញ​អាល់​ប៊ុមទី២ មាន​ឈ្មោះថា “NO.X” កាល​ពី​ឆ្នាំ២០១៦។ កុំ​ភ្លេច​រង់​ចាំ​មើល​ថា​ Jaejoong នឹង​យក​អ្វី​ថ្មី​ខ្លះ​មក​បម្រើ​ជូន​អ្នក​គ្រប់​គ្នា​!

 

ប្រ​ភព៖  allkpop

(Number Of Views: 262 times)