យោង​តាម​ដំណឹង​បាន​មក​ពី​ផលិតកម្ម SM Entertainment ដែល​ប្រ​កាស​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា បាន​ឱ្យ​ដឹង​ថា អាល់​ប៊ុម​ទី៦ របស់​ EXO មាន​ឈ្មោះថា “Obsession” បាន​បង្ហាញ​មុខ​ក្នុង​តារាង​ iTunes Album នៅ ៦០ប្រ​ទេស​ជុំ​វិញពិ​ភព​លោក​។

នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង​ ១០ នាទីព្រឹក អាល់​ប៊ុម​ទី៦ របស់​ EXO ដណ្ដើម​បានចំណាត់​ថ្នាក់​លេខ​១ ក្នុងតារាង​ iTunes នៅប្រទេស​ជា​ច្រើន​ដូច​ជា កាណាដា អារ៉ាប់រួម បារាំង អាហ្សង់ទីន ប្រេស៊ីល ឈីលី ប៊ែលហ្សិក បូលីវី ដាណឺម៉ាក អេហ្ស៊ីប ហ្វាំងឡង់ ក្រិក ហុកុង ហុងគ្រី ឥណ្ឌូនេស៊ី អៀរឡង់ លីទុយអានី ម៉ាកាវ ម៉ិកស៊ិក ហូឡង់ ណូវែលហ្សេឡង់ ន័រវែស ហ្វីលីពីន តៃវ៉ាន់ ថៃ វៀតណាម និងប្រទេសជាច្រើនទៀត។ មិន​ត្រឹម​តែ​ប៉ុណ្នោះ អាល់​ប៊ុមថ្មី​របស់​ EXO ក៏​ឈរ​លើ​លេខ​រៀង​ទី១ ក្នុង​តារា​លក់​ប្រ​ចាំថ្ងៃ​ដែរ ដែល​ក្នុ​ងនោះមាន​ដូច​ជាតារាង Synara Records, Hanteo, Yes24 និង​ផ្សេង​​ទៀត​។

អប​អរសាទរ​សម្រាប់​ជោគ​ជ័យ​នេះ​ EXO!

 

ប្រ​ភព៖  allkpop

(Number Of Views: 677 times)